នគរបាលខណ្ឌដូនពេញឃាត់អ្នកជួញដូរគ្រឿងញៀនវ័យក្មេងម្នាក់ដកហូតថ្នាំញៀន២៥កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖​ ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនវ័យក្មេងម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរំលងធ្រាតឈានចូលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវR6 ជាប់និងផ្លូវរថភ្លើង​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និងដកហូតថ្នាំញៀនចំនួន២៥កញ្ចប់តូច។

​ជនស​ង្ស័យឈ្មោះហ៊ុយភារា​ ហៅអាពេជ្រ​ ភេទប្រុសអាយុ១៤​ ឆ្នាំ​ មុខរបជួញដូរថ្នាំញៀន​ ស្នាក់ម្តុំបឹងកក់​ ខណ្ឌទួលគោក។

សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុ​ កម្លាំងល្បាតខណ្ឌបានចុះល្បាតក្នុងមូលដ្ឋានខណះដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យកំពុងឈកន្លែងងងឹតទើបសមត្ថកិច្ចហៅឆែកឆេដងខ្លួនរកឃើញថ្នាំញៀនចំនួន២៥កញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារីទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសាភាពថាខ្លួនបានយកថ្នាំញៀនទាំងនេះមកលក់ជាញកញាប់ផងដែរក្នុងមួយកញ្ចប់តម្លៃ៥ដុល្លារ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញរងចាំចាត់ការតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print