ឃាត់ជនញៀនថ្នាំវាយរូបសំណាកនៅក្នុងក្រុងបាត់ដំបងយាយទូលកណ្តាប់ស្រូវ និងរូបសំណាកអប្សរា 

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់មានជាប់សរធាតុញឿនបានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោយជនសង្ស័យរូបនេះបានធ្វើសកម្មភាព វាយកំទេចរូបសំណាកចំនួន២នៅទីសាធារណៈនៅក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់រួចហើយនោះ។

ជនសង្ស័យមានឈ្មោះ ឃុន ប៉ូឡូ ភេទ ប្រុស អាយុ37ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្រុមទី07ភូមិ វត្តលៀប សង្កាត់ចំការ សំរោង ក្រុង/ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីអធិការនគរបាលក្រុងបាត់ដំបង លោកវរសេនីយ៍ត្រី ប៉ាង ហៀងប្រាប់ឱ្យដឹងថា  កាលពីថ្ងៃទី 17ខែ មិថុនា ឆ្នាំ2017 វេលាម៉ោង 7ព្រឹកថ្ងៃទីន នៅចំណុចក្រុមទី 30ភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុង/ខេត្តបាត់ដំបង មាន ករណី ធ្វើឲ្យខូចខាតដោយ ចេតនា ( រូបសំណាកយាយទូលកណ្តាប់ស្រូវ របស់រដ្ឋ) មួយកើត ឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានវាយរូបសំ ណាកយាយទូលកណ្តាប់ស្រូវរងការខូចខាតទាំងស្រុង។លុះមកដល់ថ្ងៃទី 27ខែ មិថុនា ឆ្នាំ2017 វេលាម៉ោង3រសៀល នៅចំណុចរង្វង់មូល ឋិតក្រុមទី41 ភូមិព្រែកមហាទេព

សង្កាត់ស្វាយប៉ោ ក្រុង/ខេត្ត បាត់ដំបង ក៏មានករណី ធ្វើឲ្យខូចខាតដោយចេតនា (រូបសំណាកអប្សរា របស់រដ្ឋ) មួយកើតឡើងថែមទៀតបង្កដោយជនមិនស្គាល់អត្តស ញ្ញាណ បានធ្វើសកម្មភាពវ៉ៃ រូបសំណាកខាងលើ បណ្តាលឲ្យរងការខូចខាតផងដែរ ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា បន្ទាប់មកអាជ្ញាធរមូលដ្ឋានក៨បានប្តឹងរាយការណ៍មកសមត្ថកិច្ច។ កម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់ព្រឹកថ្ងៃទី 28ខែមិថុនា2017 បានកំណត់បានមុខសញ្ញាម្នាក់ខាងលើទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។នៅជំពោះមុខសមត្ថកិច្ច ឈ្មោះ ឃុន ប៉ូឡូ បានឆ្លើយសារភាពថា ខ្លួនពិត ជាបានប្រព្រឹត្តសកម្មភាព វ៉ៃបំផ្លាញចោលនៅរូបសំណាក ទាំងពីរលើកនោះ ពិតប្រារកដមែន ហើយខ្លួនយកក្បាលរូបសំណា ក ទៅលាក់ទុកនៅផ្ទះរបស់ខ្លួនផងទៀត ។

មូលហេតុ ដោយសាររូបឡេប្រើ ប្រាស់់គ្រឿងបែកថ្នាំរវើរវាយបាត់ម្ចាស់ការម្តងៗទើប ក៏ប្រព្រឹត្តវ៉ៃបំផ្លាញរូបសំណាកខាងលើចោលទៅ។ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print