ខ្មាន់កាំភ្លើងក្រុមភេរវកម្មហ្វីលីពីន ឆក់ប្លន់ ចាប់ស្ត្រីធ្វើជាទាសករផ្លូវភេទ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋស្លូតត្រង​ជាច្រើនត្រូវបានក្រុមភេរកម្ម​ IS ​ចាប់ធ្វើជាចំណាប់ខ្មាំង នៅទីក្រុងម៉ារ៉ាវី ។ មិនត្រឹមតែប៉ុណ្ណោះ​ក្រុម ពលរដ្ឋរស់នៅក្នុងស្ថានភាព ទុក្ខវេទនាយ៉ាងខ្លាំងដោយ ត្រូវ បង្ខំឲ្យកាន់កាំភ្លើង វាយប្រហារប្រឆាំងរដ្ឋាភិបាល។ លើសពីនេះទៅទៀត បានចាប់បង្ខំស្ត្រីធ្វើជាទាសករ បម្រើផ្លូវភេទ ដល់ក្រុមភេរវករ ។

កម្លាំងទាហានហ្វីលីពីន បានទទួលព័ត៌មាន​ពី ពលរដ្ឋដែលបានរត់ចេញពី ទីក្រុងម៉ារ៉ាវីបានឲ្យដឹងថា  ចំណាប់ខ្មាំងត្រូវបានបង្ខំ ឲ្យប្តូរសាសនា  ហើយបញ្ចូនទៅកាន់ព្រះវិហារ ។

អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនលោក​  Jo ArHrrera​បានបញ្ចាក់នៅក្នុងសន្និ​សីទ​កាសែតកាលពីថ្ងៃទី​២៧ខែមិថុនាថា «ទាំងនោះជាអ្វីដែលបានកើតឡើង នៅទីក្រុង ម៉ារ៉ាវី​។ ទាំង​នោះជាសកម្មភាពអនុស្សធម៌បំផុត​»។

ពលរដ្ឋដែលបានរួចខ្លួន​ចេញពីទីក្រុងខាងលើ បានឲ្យដឹងថា សាកសពពលរដ្ឋជាច្រើន ត្រូវ បោះបង់ចោលជាច្រើនថ្ងៃ នៅតាមដងផ្លូវ។

កាលពីថ្ងៃទី​២៧ខែមិថុនា ក្រោយរយៈពេល​ ជាច្រើនថ្ងៃ​ បាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ​ ​ប្រធានាធិបតីឌូទើរទេ បាន បង្ហាញពីការឈឺចាប់​ ដោយសារតែ​វិបត្តិនៅម៉ារ៉ាវី ។ លោកបានសន្យាថា និង រំដោះទីក្រុងនេះពី​ពលក្រុមភេរវកម្ម និង អភិវឌ្ឍន៍ទីក្រុងខាងលើ។

សង្គ្រាមនៅទីក្រុងម៉ារ៉ាវី  រយៈពេលជាង ១ខែកន្លងមក​ ដោយមានទាហាន​៧០នាក់ស្លាប់និងពលរដ្ឋស្លូតត្រង ២៧នាក់ ក្រៅពីនេះនៅមានទាហានក្រុមភេរវករ ២៩០នាក់ស្លាប់ផងដែរ​។ ពលរដ្ឋនៅទីនោះប្រមាណ ២៤៦ពាន់នាក់ត្រូវភៀសខ្លួនចោលផ្ទះសម្បែង​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print