ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី ២៨ មិថុនា ២០១៧ នៅចំណុច ភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគាស់ទ្វាផ្ទះចូលរួលទ្រព្យសម្បត្តិ ជនរងគ្រោះឈ្មោះ ភួន គឹមហួន ភេទប្រុស អាយុ៤៦ឆ្នាំជាប្ដី និងប្រពន្ធឈ្មោះ ឡាយ លាង ឃីម អាយុ៣៦ឆ្នាំ រស់នៅភូមិថ្លាឃុំច្រនាងស្រុកបារាយណ៍ខេត្តកំពង់ធំ ។
សម្ភារៈបាត់បង់រួមមាន ៖លុយខ្មែរ ០៨ លានរៀល, លុយដុល្លា ៣៤០០$ , ខ្សែករមាស ០១ខ្សែ ទំងន់ មួយដំឡឹងកន្លះ, ជញ្ជៀនមាស ០១វង្ស ទំងន់០៥ជី , ខ្សែដៃមាស០១ខ្សែ ទំងន់០១ដំឡឹង។
តាមការបញ្ចាក់ពី លោក អនុសេនីយ៍ឯក គៀន គឿន ប្រធានស្នាក់ការសន្តិសុខ៦០៣ ប្រាប់ថា រហូតដល់វេលាម៉ោង ១៤ និង ១៥ នាទី ថ្ងៃទី ២៨ មិថុនា ២០១៧ ខែឆ្នាំដដែល កំលាំងស្នាក់ការសន្តិសុខ៦០៣ សហការ ជាមួយ នគរបាល ស្រុកបារាយណ៍ បានស្រាវជ្រាវឃើញ ជនសង្ស័័យឈ្មោះ ប៉ែន ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ជាអ្នកចូលគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិទាំងនេះ ដោយសាររបងផ្ទះជាប់គ្នា ងាយស្រួលនិងធ្វើសកម្មភាព ខណះពេលសមត្ថកិច្ចកំពុងសួរនាំ ស្រាប់តែ ឃើញ (ជនសង្ស័យយកយកថងប្លាស្ទិកមួយទៅបោះចោលក្រោយផ្ទះ)ក្រោយមកសមត្ថកិច្ចតាមមើល ឃើញវត្ថុតាង ហើយធ្វើការចោតប្រកាន់ជនសង្ស័យតែម្ដង។
សម្ភារៈរកឃើញវិញមាន ៖លុយដុល្លាចំនួន ២៨០០$ , លុយខ្មែរចំនួន ០៧ លានរៀល , ខ្សែកមាស០១ខ្សែ មួយដំឡឹងកន្លះ , ជញ្ជៀនមាស ០១វង្ស ០៥ជី , ខ្សែដៃមាស០១ខ្សែ ០១ដំឡឹង។
សម្ភារៈដែលបាត់បង់ ៖ លុយដុល្លាចំនួន ៦០០$ , លុយខ្មែរចំនួន ៥០ ម៉ឺន បន្ទាប់ពីសមត្ថកិច្ចរកឃើញ បានបញ្ចូន ជនសង្ស័យ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាន នគរបាល ស្រុកបារាយ៍១យប់ លុះដល់ព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៧ និងធ្វើការ ដោះស្រាយ ឬ កសាងសំណុំរឿងបញ្ចូនទៅតុលាការ)? តាមប្រភព លឺថាចង់ដោះលេងវិញ៕
ប៊ុនរិទ្ធី