អាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបការចែកចាយថ្នាំញៀននៅប្លុកបឹងកក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតសារធាតុញៀនចំនួន២៣កញ្ចប់ ។

ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ
២០១៧នេះ នៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ៖ ឈិតថារី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ក្រាមសថ្លា២៣កញ្ចបតូច (សង្ស័យ គ្រឿងញៀន)-កាបូបតូច០១-ថង់សម្រាប់ច្រកមួយចំនួន ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថទួលគោក បានឲ្យដឹងថា មុនពេលចុះបង្រ្កាបករណីគ្រឿងញៀននេះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចុះបង្រ្កាបជាក់ស្ដែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោកយកមកសួរនាំ និងបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្នកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print