បន្លំខ្លួនជាព្រះសង្ឃត្រាច់ចរបិណ្ឌបាត ដើម្បីទិញថ្នាំញៀន ត្រូវអស់លក្ខណ៍នៅខេត្តកែប

ចែករំលែក៖

ខេត្តកែប ៖ មានករណីពលរដ្ឋមួយចំនួនបានបន្លំខ្លួនធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតគ្រប់ទីកន្លែង ប៉ុន្តែធាតុពិត បិណ្ឌ បាតយកលុយទិញថ្នាំញៀនប្រើប្រាស់ទៅវិញសោះ ។ ជាក់ស្តែងកម្លាំងនគរបាលខេត្តកែបឃាត់ខ្លួនយុវជន២នាក់ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ ។

មន្រ្តីនគរបាលខេត្តកែបបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនាម្សិលមិញ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៣៣អា មុខសាលាខេត្តកែប រវាងរថយន្តកាមរី ពណ៌ទឹក​ប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-5141 ជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ។

ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យរងរបួសស្រាលម្នាក់ ខណៈអ្នកបើករថយន្តបានព្យាយាមបើករត់​គេច ប៉ុន្ដែត្រូវកម្លាំងនគរបាលស្ទាក់ចាប់បានមនុស្ស២នាក់ ក្នុងនោះម្នាក់ជាព្រះសង្ឃ ជាអ្នកបើករថយន្ត ឈ្មោះ គិន ភក្តី អាយុ​២៦ឆ្នាំ និងឈ្មោះ ម៉ី ងួន អាយុ២៦ឆ្នាំ ជាព្រះសង្ឃក្លែងក្លាយ នៅចំណុចផ្សារ​ដំណាក់ចង្អើរ ប្រមាណជាង១០​គីឡូ​ម៉ែត្រ​ពីទីកើតហេតុណ៍ បន្ទាប់មកកម្លាំងបន្តចាប់បក្ខពួកគេ ៤នាក់ទៀត មាន២នាក់នៅខេត្តកែប និង២នាក់ចុះធ្វើ​សកម្មភាពនៅទីរួមខេត្តកំពត ។

តាមចម្លើយសារភាពពីឈ្មោះ ម៉ី ងួន បានឆ្លើយថា រូបគេបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាតយកលុយទិញ​ថ្នាំញៀនជក់ តាំងពីដើមខែមិថុនា ឆ្នាំ២០១៧ រួចបន្តចាប់ផ្តើមធ្វើសកម្មភាពតាមបណ្តាខេត្តរួមមាន ៖ បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, កំពង់ធំ, កំពង់ឆ្នាំង, ភ្នំពេញ, កំពង់ស្ពឺ, ព្រះសីហនុ, កំពត, កែប ក្នុងរយៈពេល១៥ថ្ងៃ បានប្រាក់ចំនួន ៥,០៩០,០០០រៀល ។

តាមការបញ្ជាក់ពីមន្រ្តីនគរបាលឲ្យដឹងថា ១ព្រឹកពួកគេអាចបិណ្ឌបាតបានប្រាក់២៦០.០០០ រៀល ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print