មានរឿងអីដល់ថ្នាក់នេះ..ស្រ្តី​ជា​អាជីវករ​ក្នុង​ផ្សារ​រុង​ក្លឿ​ម្នាក់ ត្រូវ​ប្តី​យកដំបងវាយ​សម្លាប់ រួចផឹកថ្នាំពុល ធ្វើអត្តឃាតសំលាប់ខ្លួនជាក្រោយ

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័​យៈ មើលចុះមនុស្សសម័យនេះសម្លាប់គ្នាផុយៗម្លេះ សូម្បីតែប្តីប្រពន្ធនិងគ្នាសោះ មានរឿងអីដល់ថ្នាក់នេះ..ស្រ្តី​ជា​អាជីវករ​ក្នុង​ផ្សារ​រុង​ក្លឿ​ម្នាក់ ត្រូវ​ប្តី​យកដំបងវាយ​សម្លាប់ រួចផឹកថ្នាំពុល ធ្វើអត្តឃាតសំលាប់ខ្លួនជាក្រោយ។ ហេតុការរណ៍ដ៏សង្វែគនេះបានកើតឡើងកាលពី​ល្ងាច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុង​តូប​លក់ដូរ​មួយកន្លែង​ក្នុង​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជិត​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា៖ ឈ្មោះ លី ហ្គេ​ច​ហួយ ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រុង​ក្លឿ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។ ចំណែក​ប្ដី​ឈ្មោះ ស៊ុន ប្រហែលជា​គិតថា ក្រោយពី​វាយ​សម្លាប់​ប្រពន្ធ​រួច មិនអាច​គេច​សំណាញ់​ច្បាប់​បាន ទើប​សម្រេចចិត្ត​ផឹកថ្នាំ​ពុល​ប៉ង​បញ្ចប់ជីវិត​តាម​ប្រពន្ធ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ថៃ​បានធ្វើ​ការដឹក​បញ្ជូនទៅ​ជួយសង្គ្រោះបន្ទាន់ភ្លាមៗ។

សមត្ថកិច្ច​ថៃ​នៅ​មិនទាន់​បានបញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​ករណី​ឃាតកម្ម​នេះ​នៅឡើយ​ទេ គ្រា​ដែល​បុរស​ជា​ប្ដី​កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់នៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ បុរស​ជា​ប្តី​អាច​នឹង​គេច​ផុតពី​សេចក្តីស្លាប់ តែ​ទោះជា​យ៉ាងណា​រឿងហេតុ​ខាងលើនេះ មិត្តភក្តិ​ជនរងគ្រោះ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​កើត​មកពី​ករណី​ប្រចណ្ឌ​ច្រើនជាង ទើបដាច់ចិត្តបញ្ចប់ជីវិតគូមួយជីវិតទាំងមិនគិតវែងឆ្ងាយបែបនេះ?

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print