ស្ពានអូរខ្សាច់ត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់កាលពីរមុននេះ ពេលនេះត្រូវបានសាងសង់រួចរាល់វិញហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្ពានអូរខ្សាច់នៅក្នុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង​ប្រជាពលបានធ្វើចរាចរណ៍ឆ្លង​កាត់វិញហើយបន្ទាប់ពីមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តធ្វើកាសាងសង់ថ្មីឡើងវិញ ពីព្រោះ​​ស្ពាននេះកាលពីចុងខែឧសភា​ត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់អស់រយៈពេល​មួយខែកន្លងមក​​ធ្វើឲ្យប្រជាពលរដ្ឋលំបាកជិះទូកឆ្លងអូរ។

លោក សរ គឹមណាត ប្រធានមន្ទីរ​សាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេស បានប្រឹងប្រែងពន្លឿនការ​សាងសង់ស្អាននេះប្រើរយៈ​ពេល​ជិត២០ថ្ងៃ ដើម្បីដោះស្រាយ​ឲ្យប្រ​ជាពលរដ្ឋបានធ្វើចរាចរណ៍​ឡើងវិញ ជៀសវាងការជិះទូក​ឆ្លង​​ព្រែកនៅខែវស្សា នាំឲ្យចំណាយប្រាក់ និងជួបហានិភ័យផ្សេងៗដល់ពួកគាត់ ។

លោកប្រធានមន្ទីរបញ្ចាក់ថា ៖ ស្ពានអូរខ្សាច់ភូមិនេះត្រូវចំណាយថវិកាជាតិទាំងស្រុង ធ្វើ​ការ​សាងសង់ថ្មីឲ្យធំទូលាយជាងស្ពានចាស់ ហើយជើងគ្រឹះសសរក្រោម​​បានចាក់បេតុង
ដើម្បី​បង្កើនភាពរឹងមាំ​កុំឲ្យទឹកហូរច្រោះដាច់ដូចស្ពានចាស់ទៀតចំពោះស្ពាន​ឈើ​​នេះយើងឃើញថាវាមានគុណភាពការបច្ចេកទេសមុននឹង វាខុសពីយើងខាងក្រោមអត់បានដាក់បេតុងគ្រឹះទេ យើងពានធ្វើជើងតាងដាក់បេតុងគ្រឹះ ហើយឈើក៏ល្អជាងមុនដែរ ហើយស្ពានមុនគឺមានអាយុកាល៦ទៅ៧ឆ្នាំហើយ អញ្ចឹងយើងបានជួសជុលយើងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរ ធ្វើចរាចរណ៍បានល្អប្រសើរ ដើម្បីមកកាន់ខេត្តស្ទឹងត្រែង ។

លោក ទួន ថាំង មេឃុំ ភ្លុក បានបញ្ជាក់ថាៈ ផ្លូវនិងស្ពានមកកាន់តំបន់នេះមិនមែនសំរាប់តែប្រជាពលរដ្ឋឆ្លងកាត់នោះទេ នៅពេលមានបុណ្យទាន​ឬនៅរដូវប្រាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងរមណីយ៍ដ្ឋានទេរ​សចរណ៍បុប្ផា​ភ្លុកផង ដែរ ។ ​ ​ ​ ​​

លោកអះអាងថា៖ក្រោយពីស្ពាននេះត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់កាលពីយប់ថ្ងៃទី២៤ខែឧសភា​មកធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកគ្រប់យ៉ាងទើបពេលនេះបានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តធ្វើការសាងសង់ថ្មីឡើងវិញ បានធំទូលាយជាងមុនស្រួលធ្វើដំណើរ ​ហើយប្រជាពលរដ្ឋយើងក៍ រួចផុតពីការ​ព្រួយ​បារម្មណ៍​គ្រាន់តែ ស្ពាននេះ ធ្វើហើយប្រជាពលរដ្ឋហ្នឹងអរមែនទែនម្នាក់ៗ​អបអរសាទរ​បាន​នាំ​គ្នា​ទៅ​ខេត្តទិញអីៗ ទី១វាជិតដល់រដូវចុះស្រែហើយ ប្រជា​ពលរដ្ឋគាត់​ត្រូវ​ការ​ទិញ​សម្ភារៈ ប្រើប្រាស់​ដូចជាស្អីផ្សេងៗហើយបើសិនធ្វើមិនទាន់វិញ វាពិបាកមែនទែនក្នុងការទៅមក​ ​នេះបាន​ក្រុម​ការងារ​យើងខ្នះខ្នែង​មែនទែនបានធ្វើកុំអីតែទឹក​ឡើង​បន្តិចទៀតមិន​អាចធ្វើបានទេ។

លោកឡាយ វ៉ាន់ស៊ីនប្រជាពលរដ្ឋនៅភូមិឃុំនេះដែរបានថ្លែងការសាទរចំពោះអាជ្ញាធរដែលបានរួមគ្នាដោះស្រាយទាន់ពេលវេលា ដឹងអីនៅខែវស្សានេះស្ពានធ្វើមិនកើតប្រជាពលរដ្ឋនិង​ជួប​ការលំបាកគ្រប់យ៉ាងជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា៖ស្ពានអូរខ្សាច់ភូមិនេះកាលពីយប់ថ្ងៃទី​២៤ឧសភាឆ្នាំ​២០១៧​ត្រូវជំនន់​ទឹក​ហូរកាត់ផ្តាច់ដោយសារវាមានសភាពចាស់ទ្រុឌទ្រោមបច្ចុប្បន្ន​បានសាងសង់ថ្មី​​មានប្រវែងជាង​៤០​ម៉ែត្រទទឹង៤.​ម៉ែត្រកន្លះស្ថិតនៅក្នុងឃុំភ្លុកស្រុកសេ​សានខេត្តស្ទឹងត្រែងមានចំងាយប្រមាណ២០គីឡូម៉ែត្តពីទីរួម​ខេត្តដែលជាស្ពានមួយតភ្ញាប់ផ្លូវទំនាក់​ទំនងផ្នែកសេដ្ឋកិច្ច​របស់​ប្រជាពល​រដ្ឋ​ ៕ ដោយ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print