ស្ត្រីវ័យ៥៨ឆ្នាំបានស្លាប់នៅផ្លូវជាតិលេខ៥ ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត និងម៉ូតូបណ្តាលអោយស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង លើកំណាត់ផ្លូវជាតិ លេខ៥ចន្លោះគីឡូម៉ែត្រលេខ km១៩-២០ ក្នុងភូមិ សាស្ត្រភូមិពោធិ៍មង្គលឃុំព្រែក តាទែន ឃុំព្រែក តាទែន ស្រុកពញាឮ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅថ្ងៃទី២៩​ ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង១ និង៤០នាទី ។

ស្ត្រីរងគ្រោះឈ្មោះវ៉ាន់ ស៊ីនួន ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ(ជាអ្នកបើកបរម៉ូតូបណ្តាយអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ។

រថយន្តបង្កម៉ាកVIGOពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-3281បើកបរដោយឈ្មោះវ៉ាន់ បូម៉ាត់សាលី ភេទប្រុស អាយុ២៦ឆ្នាំ ។ មានទីលំនៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង ។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print