សមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរប្រុសស្រីជាង៦០០នាក់ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ ពលករខ្មែរ ប្រុសស្រីដែលបញ្ជូនត្រឡប់ពីប្រទេសថៃ កាលពីថ្ងៃទី២៨ មិថុនា ២០១៧នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាង៦០០នាក់ ។

នេះតាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំការជួញដូរមនុស្សនិងការពារ អនិតិ ជនបម្រើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃនៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានប្រសាសន៍ថា ចំពោះពលករដែលខាងភាក្គីថៃបញ្ជូនមកជាង៦០០នេះមិនមែនជាការចាប់របស់ភាគី ថៃទេ គឺខាងក្រុមហ៊ុនឬបរិសទ័គេឧ្យ មកចុះធ្វើលិខិតឆ្លងដែនស្របច្បាប់ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដោយខាងក្រុមហ៊ុនឬបរិសទ័អនុវត្តទៅ តាមច្បាប់ប្រទេសគេដោយខាងក្រុមហ៊ុនឬបរិសទ័ខ្លាចទៅថ្ងៃក្រោយទៅច្បាប់ប្រទេសថៃមានការតឹងរឹងពាក់ពន្ធនិងជនអន្តោប្រវេស្ដ៏មិនមែនតំរួតឬប៉ូលិសដេញចាប់នោះទេ។

លោកថាពលករទាំងអស់នោះ លុះមកដល់ទឹកដីកម្ពុជាមានក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះថាជាក្រុមហ៊ុនសុលាភគេមកទទួលពលករដើម្បីយកទៅបំពេញបែបបទឆ្លងដែនទៅធ្វើការនៅប្រទេសថៃវិញ។

លោកបញ្ជាក់បន្ថែមថាៈពាក់ពន្ធនិងច្បាប់អន្តោប្រវេស្ត៏ប្រទេសថៃ ដែលប្រទេសថៃចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់នោះភាគ្គីថៃបានធ្វើជារាងរាលថ្ងៃ បញ្ជូនពលករមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតមានតិចមានច្រើនក្នុង១ថ្ងៃចាប់ពី១០០នាក់ទៅ១៥០នាក់ក្នុង១ថ្ងៃវាជារឿងធម្មតា។

លោកថាដោយសារតែមានការបង្ហោះនៅតាមបណ្ដាញសង្គមហ្វេស្បុកមានរួបភាពចាស់ខ្លះនិងរួបភាពថ្មីខ្លះហេតុដូច្នេះពលករដែលធ្វើការនៅប្រទេសថៃខុសច្បាប់មានការភ័យខ្លាចអ្នកខ្លះគិតថាត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ អ្នកខ្លះក៏ត្រូវសុំខ្លីប្រាក់ពីថៅកែដើម្បីធ្វើលិខិតឆ្លងដែនស្របច្បាប់។ក្នុងការចាប់បញ្ជូនពលករនៅក្នុងប្រទេសថៃនោះសូម្បីភូមា-វៀតណាមភាគ្គីថៃបានធ្វើដូចការចាប់បញ្ជូនពលករកម្ពុជាដែរ ហើយពលករខ្មែរយើងដែលឆ្លងចូលក្នុងប្រទេសថៃទាំងស្របច្បាប់ទាំងខុសច្បាប់គីតិចជាងភូមា ហើយភូមាលំដាប់លេខ០១លើសពលករខ្មែរ៣ដងទៅទៀត ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print