កងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មដោយចេតនា

ចែករំលែក៖

ខេត្តសៀមរាប ៖  កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំនិងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ និត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាឱ្យលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងក្រោមឱវាទ សហការណ៍ជាមួយកម្លាំងមូលដ្ឋាន ស្រុកស្នីស្នំ ចំនួន៤នាក់ រថយន្ត២គ្រឿង ចុះអនុវត្តន៍ដីកាឃាតខ្លួនលេខ២៦៩/២០១៧ចុះថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ ចេញដោយលោក កើត. វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បញ្ជាអោយចាប់ខ្លួនឈ្មោះ ហួត. កុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនគោជល់ រស់នៅភូមិ ធម្មជាតិ​ ឃុំសន្ទុក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តករណីឃាតកម្ម​ (បើកឡានបំបុកជនរងគ្រោះ)ឱ្យស្លាប់កាលពីរថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១៩និង០០នាទី ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ដែលបានរួចរត់គេចខ្លួន បាត់ជាង១ខែ។
ប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោងជិត៧យប់ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារថ្ម ក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដមានជយ័ ខណៈជនសង្ស័យ​កំពុងជិះ​ម៉ូតូមកពីធ្វើការសំណង់។
 លោក វរសេនីយ៍ឯក ស្រី. យូរ៉ា មេបញ្ជាការរងបានបញ្ចាក់ថា ករណីឃាតកម្ម​(បើកឡានបំបុកជនរងគ្រោះ)ឱ្យស្លាប់ និងរបួសធ្ងន់នោះ ស្ថិតនៅចំណុចមុខភោជនីយ៍ដ្ឋាន រតនៈចិន្តា ក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាបកាលពីរវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៦ខែ ឧសភាឆ្នាំ ២០១៧ ខណៈពេលនោះអ្នកបើកបរ រត់គេចខ្លួន បាត់ជាង១ខែ។
ជនរងគ្រោះទាំង២នាក់មាន៖ទី១ ឈ្មោះ នាក់ សាវុធ ភេទប្រុសអាយុ៣៨ឆ្នាំ(ស្លាប់)មុខរបរ​បើក​ឡាន​ឱ្យក្រុមហ៊ុនដឹកគោជល់ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនិងទី២ ឈ្មោះ ប៉ាល់ តុល ភេទប្រុសអាយុ៣៧ឆ្នាំ(របួសធ្ងន់)មុខរបរ​បើក​ឡាន​​ឱ្យក្រុមហ៊ុនដឹកគោជល់ ដូចគ្នា មានទីលំនៅភូមិស្ទឹងជ្រៅ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្ត​កណ្តាល​ ​។
មូលហេតុមុនកើតឡើង ជនរងគ្រោះ និង ជនសង្ស័យ បានស្គាល់គ្នា អង្គុយផឹក​ស៊ីជាមួយគ្នា នៅមុខភោជនីយ៍ដ្ឋានរតនៈ​ចិន្តា ក្រោយមកទាស់​សម្តី គ្នា រួចឈ្មោះ ហួត កុង ដើរចេញ​ទៅ​យករថយន្តម៉ាកកូរ៉េ១តោនកន្លះ ពណ៌ស ដឹកម៉ាស៊ីនភ្លើង   បុក​ទៅលើជនរងគ្រោះឈ្មោះ នាក់ សាវុធ ផ្អិបនឹងរថយន្តធំ បណ្តាលឱ្យស្លាប់ ម្នាក់ នៅហ្នឹងកន្លែងផឹកស៊ី  និង របួសធ្ងន់ម្នាក់ ក្រោយមកជនសង្ស័យបានរត់គេចខ្លួនមកពូនសង្ងំ ធ្វើជាកម្មករសំណង់នៅជាប់ព្រំដែនថៃ ក្នុងទឹកដីខេត្តឧត្តរមានជ័យ ខណៈនោះអ្នកបើកបរ រួចរត់គេចខ្លួន បាត់ជាង១ខែ ស្រាប់តែជាប់អន្ទាក់កម្លាំង​កងរាជ​អាវុធហត្ថ តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត សៀរាប នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធី ៕  ប៊ុន  រិទ្ធី
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print