រុស្ស៊ីប្រកាសតបតនឹងការដាក់ទណ្ឌកម្មរបស់អឺរ៉ុប

ចែករំលែក៖

អ្នកនាំពាក្យវិមានក្រឹមឡាំង រុស្ស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា បានប្រកាសថា រុស្ស៊ីនឹងតបត វិញនូវការសម្រេចបង្កើនដាន់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបទៅលើប្រទេសរុស្ស៊ី។

លោក DmitryPeskov កាលពីថ្ងៃទី ២៨ ខែមិថុនា បានប្រកាសថា «អឺរ៉ុប បានសម្រេច បន្ថែមទណ្ឌកម្មទៅលើរុស្ស៊ីរយៈពេល៦ខែទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ ។ នៅក្នុងការដាក់ទណ្ដកម្មនោះ មានការកាត់បន្ថយសកម្មភាពទិញដូរ ប្រេងពីរុស្ស៊ី»។

មេដឹកនាំអឺរ៉ុបបានសម្រេច ដាក់ទណ្ឌកម្មបន្តទៀតទៅលើរុស្ស៊ី ក្រោយពេលដែល អាល្លឺម៉ង និងបារំាង មិនមានភាពរីកចម្រើន នៅក្នុងការស្វែងរកដំណោះស្រាយជាមួយរុស្ស៊ីទៅលើវិបត្តិនៅប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជាង១ម៉ឺននាក់ហើយចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោកប្រធានាធិបតីរុស្សីបានចេញមកប្រកាសថា ប្រទេសរបស់លោក នឹងនៅតែបន្តការពង្រឹងខ្លួន ផ្នែកវិស័យយោធាទាំងគុណភាព ព្រមទាំងការធ្វើសមយុទ្ធយោធា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពអន្តរជាតិបែបណាក្តី។

អ្វីដែលលោកប្រធានាធិបតីរូបនេះបានបន្ថែមផងដែរថា ការកើនឡើងនូវវិបត្តិ និងជម្លោះក្នុងតំបន់ សកម្មភាពភេវរកម្ម និងការគំរាមកំហែងនានា ដែលវានឹងទាមទារឲ្យកងកម្លាំងយោធារបស់ខ្លួន ត្រូវតែមានសមត្ថភាពខ្លាំងក្លាក្នុងការដោះស្រាយ និងបង្ការហេតុការណ៍អាក្រក់នាពេលខាងមុខ។

លោកពូទីន ក៏បានបន្តទៀតថា មានតែកម្លាំងយោធា និងការចល័តទ័ពបែបទំនើបទេ ដែលអាចធានាឲ្យមានស្ថេរភាពនៅក្នុងដែនដី និងអធិបតេយ្យភាពរបស់ខ្លួន និងក៏ដូចជាជួយការពារប្រទេសសម្ពន្ធមិត្តរបស់ខ្លួនចេញពីការគំរាមកំហែងណាមួយ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print