ឃាត់ជនសង្ស័យ៣នាក់ ករណីលួចម៉ូតូជនបរទេសនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣ទៀបភ្លឺ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួច(លួចម៉ូតូជនបរទេស) មួយបានកើតឡើង ។
ក្រោយពីទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលសង្កាត់លេខ១ និង សង្កាត់លេខ២ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានទៅដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ៖
  ១.ឈ្មោះ ខន លាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
  ២.ឈ្មោះ វ៉ាន់ ណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) ។
  ៣.ឈ្មោះ ជា សុខនី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) ។
  +វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែដ ពណ៌ក្រហមលាយស លេខម៉ាស៊ីនៈ ៤៣១៤៧៤៣ និងលេខតួៈ ៦២៥១៤៧ (ផលនៃអំពើលួច) ។
  +ជនរងគ្រោះឈ្មោះ DOLLINGER STEFFEN ERICH ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
  +សម្ភារៈបាត់បង់រួមមាន៖
    -ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែដ ពណ៌ក្រហមលាយស លេខម៉ាស៊ីនៈ ៤៣១៤៧៤៣ និងលេខតួៈ ៦២៥១៤៧ ។
ជនសង្ស័យទាំង៣នាក់ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print