ពលករចូលកាប់ឈើក្រញូងក្នុងទឹកដីថៃថាខ្លួនបានបង់ប្រាក់អោយយោធាសឹករងស្រុកត្រពាំងប្រាសាទ១៥ម៉ឺនរៀល បានគេអោយចូលដីថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ពលករឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងនៅក្នុងទឹកដីថៃរាប់រយនាក់ក្នុងមួយថ្ងៃនៅតាមបន្ទាត់ព្រំដែន ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានត្អូញត្អែរថាពួកគាត់ត្រូវបានមេខ្យល់ដកប្រាក់មួយនាក់១៥ម៉ឺនរៀល ដើម្បីបង់អោយទៅយោធាសឹករងប្រចាំទឹសនិងសឹករងស្រុកត្រពាំងប្រាសាទរួចរាល់ទើបអាចចេញចូលបានតាមចិត្ត។
ពលករជាច្រើននាក់បានសូមមិនបញ្ចេញឈ្មោះបានអោយដឹងកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នេះថាមានថៅកែប្រមូលពលករឆ្លងដែនម្នាក់ឈ្មោះភ័ណ្ឌ រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូស្វាយ បានដកប្រាក់ពីពួកគាត់ម្នាក់១៥ម៉ឺនរៀលថាបង់អោយកងកំលាំងយោធាខាងលើ ពួកកម្មករបានបញ្ជាក់បន្ថែមថា៖ ពីមុនគាត់បង់ក្នុងមួយនាក់តែ១០ម៉ឺនរៀលតែប៉ុណ្ណោះ ដោយមេការបានប្រាប់ពួកគាត់ថាឥឡូវនេះខាងសមត្ថកិច្ចគេបានទារឡើងថ្លៃ៥ ម៉ឺនរៀលបន្ថែមទៀត។
ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបាននិយាយថា៖ មានប្រជាពលរដ្ឋជាច្រើនខុសប្លែកកពីមុនបានចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃដោយនៅពេលនេះឈើក្រញូងកំពុងតែមានហាងឆេងឡើងកប់ពពក។ សព្វថ្ងៃនេះកងកំលាំងយោធាសឹករងស្រុកត្រពាំងប្រសាទនិងប្រចាំទឹសមិនត្រឹមតែរងការរិះគន់ថាបានបើកដៃអោយប្រជាពលរដ្ឋឆ្លងដែន រួចរាប់ចំនួនមនុស្សចាំយកប្រាក់ប៉ុណ្ណោះទេ ត្រូវបានគេសង្ស័យថា៖ បាននិងកំពុងតែឃុបឃិតបើកដៃអោយមេឈ្មួញចូលទៅទិញឈើក្រញូងនៅតាមបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យទៀតផង។ ពីព្រោះមានរថយន្ដរបស់ឈ្មួញចេញចូលប្រមូលនិងដឹកជញ្ជូនទាំងថ្ងៃៗមិនដែលឃើញកងកំលាំងបង្រ្កាបបានម្ដងណាឡើយ មានតែសមត្ថកិច្ចមកពីក្រៅស្រុកបង្ក្រាបបានទៅវិញ។លោក ស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីព្រោះទូសព្ទ័ចូលពីដងតែគ្មានអ្នកទទួល។ជាច្រើនឆ្នាំរហូតមកទល់និងពេលនេះនៅតែល្បីដ៏ដែលថាឈ្មោះអ៊ឹម គឹមលេង ជានាយទាហ៊ានម្នាក់ជាអ្នកធ្វើសេដ្ឋកិច្ចអោយអង្គភាពសឹករងទាំងមូល៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print