សាលាឧទ្ធរណ៍ សវនាការរឿងក្តី លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១០នាក់

ចែករំលែក៖

ភ្នំពេញ ​៖សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ នេះ​ បើក​សវនាការ​រឿង​ក្ដី​លោក​ មាជ​ សុវណ្ណារ៉ា​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ សកម្មជន​១០នាក់​ទៀត​ ករណី​ហិង្សា​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ ។​

លោក ជូង​ ជូងី មេធាវីការពារក្តី ឲ្យ​ដឹងថា សាលា​ឧទ្ធរណ៍ត្រូវបើកសវនាការ២រឿង ទាក់ទងនឹងសំណុំរឿង លោក មាជ សុវណ្ណារ៉ា​ និងសកម្មជនបក្សប្រឆាំង១០រូបទៀត ក្នុងនោះមានករណីអង្គសេចក្តី កូនក្តីរបស់លោក បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យពួកគាត់ជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់២០ឆ្នាំ។

ចំណែក​សវនាការ​មួយទៀត គឺជាសំណុំរឿង ដែលកូនក្តីបានប្តឹងចំពោះការកាត់ក្តីរបស់ សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ដោយមិនមានមេធាវី​ ។

អំពើហិង្សានេះ បានធ្វើឲ្យ​សន្តិសុខ​ខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print