រថយន្តស្ទារិចបោះពួយលឿនពេករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋរបួសប្តីប្រពន្ធ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែរថយន្តម៉ាក់ស្ទារិចមួយគ្រឿងបើកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករះផ្តះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតទ្វាផ្ទះ២ល្វេងចំអ្នកជិះក្នុងរថយន្ត២នាក់ប្តីប្រពន្ធរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ខែមិនថុនាឆ្នាំ២០១៧​ នៅមុខបុរីឃិតឈឿន​ ផ្លូវបេតុង​ ភូមិ ចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានី ភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយnjtម៉ាកស្ទារិច ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Z 8412ជិះគ្នាពីអ្នកប្តីប្រពន្ធ​ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿននិងរ៉េពេញផ្លូវខណះមកដល់ចំណចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកចូលផ្ទះល្វែងប្រជាពលរដ្ឋធ្វើអោយខូចខាត់ទ្វារនឹងសំភារះមួយចំនួនទៀតចំណែកអ្នកជិះរងរបួសធ្ងន់ធ្ងរដោយរថយនមតវិញរងការខូចខាតយ៉ាងដំណុំ។

បើតាមការសន្ថានពីប្រជាពលរដ្ឋបានបន្តថារថយន្តបង្កខាងលើសង្ស័យអាចប្តីប្រពន្ធធ្វើអ្វីមួយរីអាចមកពីពួកគេឈ្លោះគ្នាទើបបើករថយន្តលឿនបែបនេះ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយនមតសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print