ភ្នំពេញ៖ រថយន្ដNAVARAមួគ្រឿងបើកក្នុងល្បឿនលឿនសង្ស័យម្ចាស់ងងុយដេកបើកបុកឡើងឃឿនសួនច្បារនិងដើមផ្ការចំប៉ុីបាក់អស់មួយដើមហើយរថយន្ដកល់ជាប់គល់ឈើទៅមុខលែងរួចនិងបណ្ដាលអោយអ្នកជិះក្នុងរថយន្ដ រហរបួសម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចជិតក្ដាន់២ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាកNAVARA ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AH-2782 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កជិះជាលក្ខណះគ្រួសារ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុទំនងជាអ្នកបើករថយន្ដងងុយដេកបានរេចង្កូតទៅបុកឡើងឃឿនសួនច្បារចិញ្ចើមផ្លូវនិងបន្តទៅបុកដើមផ្កាចំប៉ុីបណ្ដាលអោយបាក់អស់មួយដើមកល់រថយន្ដជាប់ទៅមុខលែងរួច និងបណ្ដាលអោយស្ត្រីម្នាក់ដែលជិះក្នុងរថយន្ដរងរបួសផងដែរ។
ប្រភពបានបន្តថា ក្រោយពីកើតហេតុអ្នកជិះនៅក្នុងរថយន្ដបាននាំគ្នាចុះពីរថយន្ដហើយបានដឹកស្ត្រីដែលរងរបួសទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕
...