ខេត្តឧត្តរមានជ័យ : ជនចែកចាយគឿងញៀនម្នាក់ត្រូវបានកងកំលាំងមូលដ្ឋានអាវុធហត្ថស្រុកត្រពាំងប្រាសាទបានធ្វើការឃាត់ខ្លួននិងធ្វើការរឹបអូសបាននូវវត្ថុតាងសាធាតុញៀនម៉ៅក្រាមពណ៌សរចំនួន១២កញ្ចប់ស្មើនិង១១៤០ក្រាមនិងទូសព្ទ័ដៃមួយគ្រឿងនាថ្ងៃទី ២៩-ខែមិថុនាឆ្នាំ-២០១៧ស្ថិតនៅក្នុងភូមិថ្នល់កែងឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលបានចែកចាយនៅសារធាតុឈ្មោះប៉ែន បុល ភេទប្រុសអាយុ៣០ឆ្នាំមានមុខរបរធ្វើស្រែរស់នៅក្នុងភូមិឃុំខាងលើ។
ការចុះបង្រ្កាបនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើគឺក្រោមការចង្អុលបង្ហាញនឹងដឹកនាំដោយផ្ទាល់របស់លោកវរះសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដែលបានដឹកនាំមន្រ្តីក្រោមឱវាទចំនួន១៦នាកនិងអាវុធ៦ដើម។
បច្ចុប្បន្នជនសង្សយ័រួមទាំងវត្ថុតាងត្រូវបានឃាតខ្លួននៅមូលដ្ឋានអាវុធហត្ថស្រុកដើម្បីសាងសុំណុំរឿងបញ្ជូនបន្ដរដើម្បី ចាត់ការទៅតាមនិតិវិធីច្បាប់ ៕