នគរបាលឃាត់ខ្លួនជនគ្រឿងញៀនធំម្នាក់ទៀតនៅបន្ទប់ផ្ទះសំណាក់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលអធិការរដ្ឋានស្រុក-ក្រុង បើកប្រតិបត្តិការស្រាវបង្រ្កាបយ៉ាងក្តៅគគុកតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលនិងក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ។ ក្នុងនោះមានជនមុខសញ្ញាគ្រឿងញៀនទ្រង់ទ្រាយធំ ជាច្រើននាក់ ត្រូវបាននគរបាលចាប់ខ្លួនចំនួន៣ករណីជាបន្តបន្ទាប់ក្នុងអំឡុងពេល៣ថ្ងៃជាប់ៗគ្នានេះ។ ជនគ្រឿងញៀនធំម្នាក់ទៀត ដែលឆ្លង​ដែនមកពីខេត្តផ្សេង ត្រវបាននគរបាលស្រាវជ្រាវចាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងនៅស្រុកឆ្លូង កាលពីល្ងាចថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៧ ។ស្នងការរងទទួលកិច្ចការងារប្រឆាំងបទល្មើសលោកវរសេនីយ៍ឯក គង់ វណ្ណារឹទ្ឋ បានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ រ៉ន ពុំ អាយុ៤៤ឆ្នាំ មានទីលំនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបាននគរបាលចាប់ខ្លួនបានជាមួយនិងគ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងនាំខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print