ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកបសេដ្ឋ បានចុះឃាត់ខ្លួនយុវជនម្នាក់ តាមបណ្តឹងអាណាព្យាបាល ដែលតែងតែបង្កហិង្សារគ្រួសារវាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។
យុវជនរូបនេះឈ្មោះ គង់ រចនា ហៅខួច អាយុ២៨ឆ្នាំ រស់នៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា កន្លងមកយុវជនរូបនេះស្រវឹងម្តងៗ តែងតែបង្កការអុកឡុកក្នុងគ្រួសារ ដូចជាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដុតម៉ូតូ ១គ្រឿងម៉ាកគុប៥០ ពណ៌ទឹកប្រាក់ ។
យុវជននេះក៏ធ្លាប់ទទួលការអប់រំនៅប៉ុស្តិ៍រួចមកហើយដែរ តែមិនព្រមរាងចាល ទើបនៅថ្ងៃកើតហេតុអធិការនគបាលស្រុកបានឃាត់ខ្លួននិងកសាងសុំណុំរឿបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនិតិវិធី ៕ ជាយក្រុង
...