ចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាបម្រើផ្លូវភេទនៅ ខណ្ឌទួលគោក ឃាត់មនុស្ស១៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងម៉ាស្សាបង្កប់សេវាកម្មបម្រើ​ផ្លូវភេទ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥​ ក្នុងភូមិ សាស្ត្រសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក​ ត្រូវបាន បង្ក្រាបដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ​អនិតិជនរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ។

ទីតាំងម៉ាស្សាមួយកន្លែងនេះមានយីហោ​ “ឡុងឈា​ន គី​ក្លឹបម៉ាស្សា “ ។

ជាលទ្ធនៃការបង្រ្កាបនេះ ​ឃាត់ខ្លួនមនុស្សចំនួន១៥ នាក់ ៖
– ស្រី ចំនួន ១០នាក់ , ជនជាតិខ្មែរ ០៦ខ្មែរ , ជនជាតិ ចិន ចំនួន០២នាក់ និងជនជាតិវៀតណាម ចំនួន ០២ នាក់ ។
– ប្រុសចំនួន ០៥នាក់ , ជនជាតិចិន ០៤នាក់ ( ថៅកែ ០១នាក់ ,ភ្ញៀវ ០៣នាក់ ) ជនជាតិខ្មែរ ០១នាក់ ជាកម្ម ករបោកកន្សែង,​ ស្រោមអនាម័យ​ និងឯកសារ​មួយចំនួន ។​

ក្រោយការឃាត់ខ្លួន ពួកគេត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរប្រឆាំងការជួញដូមនុស្ស និងការពារ​អនិតិជន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត ។

ដោយឡែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការ បិទជាបណ្ណោះអាសន្ន។ ជនជាប់ពាក់ព័ន្ធ សមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print