កម្លាំងកងរាជអាវុធហត្ថស្រុកឪរ៉ាល់ប្រលែងសត្វព្រៃចូលព្រៃធម្មជាតិលើកទី២នៅតំបន់វារីអគ្គីសនីស្ទឹងច្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឲ្យកម្លាំងទូទាំងខេត្តកំពង់ស្ពឺ ត្រូវសហការណ៍បង្ក្រាបក្រុមអ្នកជួញដូរសត្វព្រៃ រួមគ្នាអភិរក្សសត្វកម្រឲ្យរស់នៅក្នុងព្រៃធម្មជាតិ ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យប្តូរមុខរបរពីការបបាញ់សត្វលក់ឲ្យប្រកបការងារផ្សេង ។ ទើបនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធស្រុកឪរ៉ាល់បាននាំសត្វព្រៃទៅលែងចូលព្រៃធម្មជាតិវិញនៅវារីអគ្គីសនីស្ទឹងច្រាលជាលើកទី២ ហើយសត្វដែលបានលែងពេលនេះមាន អណ្តើកទឹក កន្ធាយ អណ្តើកភ្នំ ។ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់បានឲ្យដឹងថា សត្វអណ្តើក និងកន្ធាយដែលបានយកមកលែង នាពេលនេះបានមកពីការទិញបងប្អូនប្រជាពលរដ្ឋ ទន្ទឹមការទិញមកលែងនេះដែរលោកបានអប់រំណែនាំដល់ពួកគាត់ឲ្យឈប់ប្រព្រឹត្តរបរចាប់សត្វព្រៃនេះដែរ ។ លោកមេបញ្ជាការបានឲ្យថែមទៀតថា ការនាំសត្វព្រៃមកលែងចូលព្រៃធ្មជាតិវិញនេះគឺជាលើកទី២ហើយ ដែលលើកទី១នោះមាន អណ្តើក និងសត្វត្រកួតផងដែរ ។ លោកមេបញ្ជាការស្រុកបានបន្តថា ការលែងសត្វព្រៃលើកនេះក៏មានការចូលរួមពីមន្ត្រីបរិស្ថានឧទ្យានជាតិគីរីរម្យ ប្រចាំតំបន់ស្ទឹងច្រាលនោះដែរ ។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ទទូចចំពោះទង្វើល្មើសច្បាប់របស់យបងប្អូនប្រជាពលរដ្ឋសូមបញ្ឈប់ជាបន្ទាន់ដើម្បីគេចផុតពីការមានទោសជាប់ខ្លួនរួមទាំងការកាត់បន្ថយបាត់បង់សត្វព្រៃផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print