ខេត្តកំពង់ចាម៖ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណះពេលជិះម៉ូតូឌុបក្មួយស្រីអាយុ៤ឆ្នាំ ហើយជ្រុលចង្កូតទៅបុកបង្គោសុវត្ថិភាពនៅតាមចិញ្ចើមផ្លូវ។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៧ នៅ លើកំណាត់ ផ្លូវ ជាតិលេខ ៦ ស្ថិតក្នុង ភូមិ ជាលា ឃុំ ជាលា ស្រុក បាធាយ ខេត្ត កំពង់ចាម ។
លោកវរសេនីយ៍ សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អោក សារុន ភេទស្រី អាយុ ៣៩ឆ្នាំ មានទី លំនៅ ភូមិ ត្រពាំង ត្បាល់ ឃុំ សូរសែន្យ ស្រុក ពៃឈរ ខេត្ត កំពង់ចាម (ស្លាប់ ភ្លាមៗ នៅ កន្លែង កើតហេតុ )។ ចំណែក ក្មួយ ស្រី ឈ្មោះ ហ័ង ជីញ ជីញ អាយុ ៤ឆ្នាំ (គ្មាន របួស ) ។
លោកអធិការបានឲ្យដឹងថា តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1E-5668 ដោយមានឌុបក្មេងស្រីម្នាក់ ក្នុងទិសដៅ ពីកំពង់ចាមឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមិច ម៉ូតូក៏រេចង្កូតជ្រុលទៅបុកបង្គោលសុវត្ថិភាពតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យស្រ្តីអ្នកឌុបស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកក្មេងស្រីនៅខាងក្រោយមិនរងរបួសនោះទេ។
ករណីនេះសមត្ថកិច្ចកំពុងតែធ្វើ ការទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីឲ្យមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វណ្ណៈ