ប្រជាពលរដ្ឋជិត៥០០នាក់ផ្ទុះការតវ៉ា បន្ទាប់ពីការបិទច្រករបៀងរបស់ យោធាសឹករងស្រុកម៉ាឡៃមិនបានជូនដំណឹងពលរដ្ឋជាមុន

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋម្នាក់រងរបួសស្រាលនិងរហែកអាវក្នុងចំណោមពលរដ្ឋប្រមាណជា៥០០នាក់ ដែលចូលទៅប្រកបការងារនៅប្រទេសថៃព្រឹក វិលល្ងាចបានផ្ទុះការតវ៉ាជាមួយយោធាសឹករងស្រុកម៉ាឡៃបន្ទាប់ពីការបិទច្រករបៀងគ្មានការជូនដំណឹងជាមុន កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចច្រករបៀងបឹងបេងឋិតក្នុងភូមិចំបក់ឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

បើតាមការឧ្យដឹងពីនគបាលស្រុកម៉ាឡៃប្រចាំច្រកខាងលើប្រាប់តាមទូរស័ព្ទថាៈប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើជាប់ព្រំដែនថៃជិត៥០០នាក់បានដើរឆ្លងកាត់តាមច្រករបៀងខាងលើដើម្បីឆ្លងដែនទៅប្រទេសថៃរកការងារដូចជាកាប់អំពៅ/ដកស្មៅដំឡួនិងស្ទូងដកជាដើម លុះធ្វើការហើយពួកគាត់នៅពេល ល្ងាចវិលវិញជារាងរាល់ថ្ងៃ ហើយការឆ្លងដែននេះពួកគាត់មានលិខិតឆ្លងដែននិងអនុញ្ញាតិពីសមត្ថកិច្ចថៃផងដែរ។

ជាងនេះការឆ្លងដែនព្រឹកវិលល្ងាចនេះគីមានការបង់ប្រាក់ឧ្យទៅមន្ត្រីយោធារួមនោះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ លុះដល់ព្រឹកកើតហេតុ មេបញ្ជារការយោធាសឹករងស្រុកម៉ាឡៃម្នាក់ដែលមានឈ្មោះលោកវរៈសេវរៈនីយ៏ត្រីស  វាសនាហៅផល្លាប្រចាំទីនោះបានរារាំងមិនឧ្យ ប្រជាពលរដ្ឋឆ្លងដែនទាំងអស់នោះទៅប្រទេសថៃ។ក្រោយពីមានការារាំងប្រជាពលរដ្ឋតាំងអស់ក៏មានពាក្យសំដីប្រកែកគ្នារហូតដល់មានជម្លោះកើតឡើងជាមួយគ្នាអស់រយៈពេលពីទៅ៣ម៉ោងទើបមានសភាពស្ងប់ស្ងាត់។

នគរបាលនៅទីនោះបញ្ជាក់ថាៈការបិទច្រករបៀងរបស់មន្ត្រីយោធាខាងលើរួបនោះដោយមិនបានជួនដំណឹងដល់ប្រជាពលរដ្ឋដែលគាត់ឆ្លងដែនអាជីបដើម្បីទៅរកការងារនៅប្រទេសថៃជាមុន ទើបឧ្យមានជម្លោះរវាងយោធានិងពលរដ្ឋកើតមានឡើង ។លោកថាការបិរច្រករបៀងខាងនោះលោកជានគរបាលប្រចាំច្រករបៀងនោះក៏មិនឯកភាពដែរ ព្រោះគ្មានមូលហេតុច្បាស់លាស់អំពីការបិទច្រករបៀងធ្វើឧ្យពលរដ្ឋមានការជ្រួលច្របល់ ក្រោយពីកើតជម្លោះប្រជាពលរដ្ឋទាំងអស់នោះក៏មានការដាក់ពាក្យប្ដឹងដល់អាជ្ងាធរដើម្បីរកដំណោះស្រាយដល់ពួកគាត់ផងដែរ។

ជុំវិញបញ្ហាខាងលើនេះលោកវរៈសេវរៈនីយ៏ត្រីស  វាសនាហៅផល្លាមេបញ្ជារការសឹករងស្រុកម៉ាឡៃប្រចាំច្រករបៀងខាងលើនៅល្ងាច់ថ្ងៃទី០២ខែកក្កដា២០១៧នេះអ្នកសារព័ត៏មានយើងព្យាយាមសុំការបំភ្លឺដែរទូរសព្ទចូលគ្មានអ្នកទទួល ៕  វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print