បន្តិច​ទៀត​តុលាការកំពូលប្រកាសសាលដីកា សំណុំរឿងមុនអង្គសេចក្តីចំនួន២របស់លោក គឹម សុខ

ចែករំលែក៖

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​កក្កដា​ នេះ​ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​មុន​អង្គសេចក្តី​ចំនួន​ពីរ​របស់​លោក​ គឹម​ សុខ​ ។

លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ បញ្ជាក់​ថា​ តុលាការកំពូលនឹង​ប្រកាសសាលដីកា នៃសំណុំរឿងមុនអង្គសេចក្តីចំនួនពីររឿង គឺ លោក​ គឹម សុខ ប្តឹងតវ៉ាជំទាស់នឹងដីកាសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និង ដីកាសម្រេចមិនអនុញ្ញាតឲ្យមានការបំពេញកិច្ចជួបសួរតទល់ ជាមួយដើមបណ្តឹង របស់សាលាដំបូងរាជធានីភ្នំពេញ និង ដែលតុលាការកំពូលបានធ្វើការជំនុំជម្រះ កាលពីថ្ងៃទី២១ និង ២៨ ខែមិថុនា កន្លងទៅ​ ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print