​បុគ្គលិក​បា​របារាំងរកស៊ីនៅ​ទល់មុខ​គ្នា បង្កជម្លោះដណ្តើមម៉ូយផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ ស្រី​ៗ​ជាបុគ្គលិក​បា​របារាំងរកស៊ី ​នៅ​ទល់មុខ​គ្នា បាន​ឈ្លោះប្រកែក​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មកបង្ក​ការ​ភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រព្រោះតែ​ដណ្តើម​ម៉ូយ​កាច់​កុង​គ្នា ​កាលពី​វេលា​ម៉ោង​៣​យប់ឈានចូលថ្ងៃ​ទី​៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវ​លេខ១៣០ ត្រង់​ចំណុច​មុខ​ហាង ប្លេ​ក​អេ​ន​វ៉ា​យ​បារ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

សាក្សីបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ស្រី​ៗ​បុគ្គលិក​បារ​បារាំង៤-៥នាក់នៅទល់មុខគ្នាបានមានជម្លោះរឿង​ដណ្តើមម៉ូយគ្នា រួច បាន​គប់​ដប​ស្រា​ដាក់​គ្នានិង​រត់​ទៅវាយគ្នាប្រសាច​ពេញ​ផ្លូវ ​រង​របួស ស្រាលម្នាក់។បុ​គ្គលិ​ក​ហាងប្លេ​ក​អេ​ន​វ៉ា​យ​បារ មាន​គ្នា​ជាង​១០​នាក់ បាន​អង្គុយ​ហូបចុក និង​ផឹកស្រា​នៅ​មុខ​ហាង តែមិនដឹងរឿងអីស្រាប់តែ​បុគ្គលិក​ហាងមួយនៅ​ទល់មុខ​ហាង​នោះ​យីហោ Sensations ស្រែក​ជេរ​មក​លើពួកនាងៗ ហើយ​បាន​គប់​ថូផ្កា​មក​លើ​ព្រមទាំងបានយក​កូនកាំបិត​ចិត​បន្លែ ​មក​គំរាម​ចាក់​ទៀតតែត្រូវ បាន​សន្តិសុខ និង​ប្រជាពលរដ្ឋ​ម្ដុំ​នោះ​ជួយ​ឃាត់ទាន់។

ចំណែក​ម្ចាស់​ហាង Sensations បាន​រៀបរាប់​ប្រាប់​ថា ហាង​គាត់​មាន​បុគ្គលិក​ជាង​១០​នាក់​ដែរ ស្ថិត​នៅ​ទល់មុខ​ហាង ប្លេ​ក​អេ​ន​វ៉ា​យ​បារ កន្លង​មក​បុគ្គលិក​របស់​ហាងទាំងពីរនេះតែងតែ​ហៅ​ម៉ូយ​កាច់​កុង​គ្នា​ជាមួយ​ហាង​របស់​គាត់ ព្រមទាំង​និយាយ​ឌឺដង​ឲ្យ​បុគ្គលិក​របស់​គាត់​សុទ្ធតែ​និយាយ​ថា​បុគ្គលិក​គាត់​សុទ្ធតែ​មានកូន​រួច​ហើយ នៅ​មក​ធ្វើការ​ទៀត ។ នៅ​យប់​កើតហេតុនេះ បុគ្គលិក​ហាង ប្លេ​ក​អេ​ន​វ៉ា​យ​បារ បាន​យក​កៅអី​ចំនួន​២​គប់​ទៅ​ខាង​ហាង​គាត់ ទើប​បុគ្គលិក​គាត់​ទ្រាំ​អត់​បាន ក៏​ចូល​ទៅ​វាយ​ឡើង​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង។

យ៉ាងណាក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​បាន​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​១ទាំងអស់គ្នាក្នុងគោលបណងយកត្រូវរៀងៗខ្លួន តែ​ដោយសារ មិន​បាន​រង​របួស​ស្នាម​អ្វី​ទាំង​សងខាង ទើប​សមត្ថកិច្ចមិនដោះស្រាយហើយឲ្យត្រឡប់ទៅវិញ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print