ចៅហ្វាយក្រុងភ្នំពេញបញ្ជាឲ្យអ្នកអាជីវកម្ម រថយន្ដដឹកដីចូលក្រុងត្រូវសុំច្បាប់ជាថ្មី 

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៥ កក្កដាឆ្នាំ២០១៧  បានស្នើឲ្យម្ចាស់រថយន្តដឹកដីចូលក្រុង ទាំងអស់ ត្រូវសុំច្បាប់ជាថ្មី ហើយត្រូវពិនិត្យមើលតម្រាយផ្លូវឡើងវិញ ដើម្បីចៀសវាងការ បើកបរខុសផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវសាធារណៈ ។

ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបចូលកាន់តំណែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាលើកដំបូង ដោយមានការចូលរួមពីលោកអភិបាលរងរាជធានីទាំង៦​រូប ស្នងការរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិ បាលខណ្ឌទាំង ១២ និងមន្ទីរទាំងអស់ក្រោមចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើបញ្ហាកិច្ចការពារសន្តិសុខ សុវត្ថិភាពបញ្ហាគ្រឿង ញៀន បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ បញ្ហាក្លឹបបៀរហ្គាឌិន ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង  បានស្នើលោកស្នងការរាជធានី បន្ថែមកម្លាំងនគរបាលចរាចរ ដាក់ពង្រាយតាមគោល​ដៅ ដើម្បីជួយ ធ្វើចរាចរណ៏ តាមគោលដៅ រំដោះការកកស្ទះចរាចរ ទៅតាមលទ្ធភាពជាក់ស្តែង។

លោកអភិបាលរាជធានី ក៏បានស្នើដល់គណៈបញ្ជាការ ឯកភាពគ្រប់ខណ្ឌ បន្តពង្រឹងការរងារត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមមូលដ្ឋានឡើងវិញ  និងបន្តសកម្មភាព ក្នុងការបង្ក្រាប គ្រឿងញៀនថែមទៀតដោយក្តាប់ឲ្យបានពីទីតាំង ពីតំបន់ដែលប្រើប្រាស់គ្រឿងញៀនឲ្យបាន ដើម្បីធានា សុវត្ថិភាព ជូនប្រជាជនផងដែរ  ។

សូមបញ្ជាក់ថា  មានប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ ចាំមើលចំណាត់ការនិងកណ្ដាប់ដៃរបស់ចៅហ្វាយក្រុងថ្មី លោកឃួង ស្រេង រូបនេះ តើមានប្រសិទ្ធភាពឬអត់ ។ កាលពីពាក់កណ្ដាលឆាំ្ន២០១៣ ជំនាន់ច្វាយក្រុងចាស់ លោក ប៉ា សុជាតិវង្ស ដែលទើបនិងឡើងកាន់តំណែងថ្មីដូចគ្នានេះ លោកបានកោះប្រជុំ ដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅ មន្ដ្រីថ្នាក់ក្រោមយ៉ាងដូច្នេះដែរ តែដល់យូរទៅ ហាក់បីដូចជាសកម្មភាព វែកចកក្នុងបឹងអញ្ចឹង៕ សំរិត  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print