ខេត្តកណ្តាល : ដោយមានការដឹកនាំនិងភាពទទួលខុស ត្រូវខ្ពស់លើសុខទុក្ខរបស់កងកម្លាំងក្រោមឪវាទរបស់លោកឧត្តមសេនិយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកណ្តាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ ថ្ងៃកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០១៧)។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ចុះសួរសុខទុក្ខដល់នាយ នាយរង កងរាជអាវុធហត្ថ និងប្រជាជនដែលមានជំងឺ មានជីវភាពខ្វះខាត ជួបការលំបាក ចំនួន១០ គ្រួសារ ដល់លំនៅដ្ឋាន និងពិនិត្យមើលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋានស្រុករួមមាន :
-ស្រុកពញាឮចំនួន០២ គ្រួសារ
-ស្រុកអង្គស្នួលចំនួន០២ គ្រួសារ
-ស្រុកកណ្តាលស្ទឹងចំនួន០២ គ្រួសារ
-ស្រុកស្អាងចំនួន០៤ គ្រួសារ
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត។
សរុបទាំងអស់ចំនួន ១០គ្រួសារ មួយគ្រួសារៗទទួលបានថវិការនិងសម្ភាររួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង ថវិការមួយចំនួន សរុបជាថវិការអស់ចំនួនជាង ១២លានរៀល ។ ដែលជាថវិការផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ លោកមេបញ្ជាការស្រុក និងមានការចូលរួមឧបត្ថម្ភពីក្រុមសមាគមចិនបន្ថែមទៀតផង។ តំណាងគ្រួសារនាយ នាយរង កងរាជអាវុធហត្ថ និងប្រជាជន ដែលមានជំងឺ និងមានជីវភាពខ្វះខាតជួបការលំបាកទាំង១០ គ្រួសារ មានសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ លោកឧត្តមសេនីយ៍ត្រី សំ តុលា និង កម្លាំងកងរាជអាវុធហត្ថទាំងអស់សូមជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕