ខេត្ដរតនគិរីសាងសង់រង្វង់មូលដ៏ធំមួយនៅផ្លូវប្រសព្វស្រុកទាំងបី

ចែករំលែក៖

​ខេត្តរតនគិរី ៖ អាជ្ញាធរខេត្ដរតនគិរីបានសម្រេចសាង សង់រង្វង់មូលដ៏ធំមួយតាមផ្លូវជាតិលេខ៧៨ចំណុចផ្លូវប្រសព្វស្រុកបរកែវ,អណ្ដូងមាសនិងក្រុងបានលុងដើម្បីកែលម្អរសោភ័ណ្ឌភាពនិងការពារគ្រោះថ្នាក់ ចរាចរណ៍ ។
រង្វង់មូលនោះមានទីតាំងនៅក្បែភ្នំដាងក្នុងឃុំឡាមិញស្រុកបរកែវ។

លោកវ៉ាសាវុនប្រធានការិយាល័យនៃមន្ទីរសាធារណការខេត្ដរតនគិរីបានឱ្យដឹងតាមទួរស័ព្ទកាលពីថ្ងៃទី៧ខែកក្ដដានេះថារង្វង់មូលដែលធ្វើនៅចំណុចទីតាំងខាងលើគឺបានចាប់ផ្ដើមសាងសង់កាលពីចុងខែឧសភាឆ្នាំ២០១៧ដោយមានកាឯកភាពរួចហើយជាមួយអាជ្ញាធរស្រុកនិងខេត្ដ។

លោកប្រធានការិយាល័យបានបន្ដឱ្យដឹងទៀតថាយោងទៅលើគំរោងសាងសង់រង្វង់មូលនោះគឺយើងមិនបានដឹងថានឹងត្រូវចំណាយអស់ថវិកាចំនួនប៉ុន្មាននៅឡើយទេ។ព្រោះលោកប្រធានមន្ទីរសាធារណការជាអ្នកចាត់ចែងក៏ប៉ុន្ដែគំរោងនោះឮប្រធានមន្ទីរបានច្នៃចេញពីកញ្ជប់ថវិការដែលមាននៅក្នុងគំរោងថែទាំផ្លូវជាតិលេខ៧៨។

ប្រធានការិយាល័យបានបញ្ជាក់ទៀតថារង្វង់មូលនោះមានទំហំដល់ទៅជាងប្រាំបីម៉ែត្រនិងមានកំពស់មួយ ម៉ែត្រសង់ជារង្វង់ពីជាន់នៅខាងក្រោមមានក្រាល ឥតការ៉ូហើយនៅផ្នែកខាងលើមានឆ្លាក់ជារូបត្បូងបង្ហាញរាង្គនៅផ្ទៃដីជាងប្រាំបួនរយម៉ែត្រការ៉េគឺនៅចំកណ្ដាលផ្លូវបំបែកទៅស្រុកអណ្ដូងមាសស្រុក បរកែវនិងក្រុងបានលុង។គំរោងនោះគេនឹងសង់ឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០១៧នេះ។

លោកហាក់ប៊ុន្នីអភិបាលស្រុកបរកែវបានបញ្ជាក់ប្រាប់រស្មីកម្ពុជាឱ្យដឹងកាលពីរសៀលថ្ងៃទី៦ខែកក្ដដានេះថាកាកសាងរង្វង់មូលនោះឡើងគឺទទួលបានកាស្វាគមន៏ពីប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនោះព្រោះថាបានរួមចំណែកបង្កើកាប្រុងប្រយ័ត្នដល់អ្នកបើកបរគ្រប់ប្រភេទកុំឱ្យបន្ដបើកក្នុងលឿននិងជួយការពារកុំឱ្យមានគ្រោះថ្នាក់ចរាចកើតឡើង។

លោកអភិបាលស្រុកបានបន្ដទៀតថារង្វង់មូលនោះនៅបានជួយផ្ដល់នូវសោភ័ណ្ឌភាពដ៏ស្រស់ស្អាតហើយទាក់ទាញដល់អ្នកធ្វើដំណើរពីទីជិតនិងទីឆ្ងាយម្យ៉ាងទៀតវាសមស្របទៅតាមខេត្ដនេះដែលបាននិងកំពុងរីកចម្រើនទៅមុខលើគ្រប់វិស័យ។

លោកស៊ុនប៉ូលីនប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដរតនគិរីនៅរសៀលថ្ងៃទី៦ខែកក្ដដាឆ្នាំ២០១៧នេះរស្មីកម្ពុជាមិនអាចសុំការពន្យល់ជុំវិញការចំណាយថវិកាទៅលើគំរោងសាងសង់រង្វង់មូលដែលមានទីតាំងដូចខាងលើនោះបានទេដោយសារ ទូរស័ព្ទរបស់លោករោរិ៏ជាច្រើនដងហើយពុំមានអ្នកទទួល៕ ដោយ សាយ ប៉ូច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print