សំណាងណាស់ដែលមិនគ្រោះថ្នាក់ដល់មនុស្ស !! បើករថយន្តមិនប្រណីដៃជ្រុលទៅបុករថយន្តមួយគ្រឿង ត្រង់ផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្តRAV4 បើកប៉ះជាមួយរថយន្តម៉ាស្ដាបណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមនុស្សរងរបួស។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៤៣ កែងនិងផ្លូវ៣៥០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  2 I -3636 ដែលបើកបរដោយបុរសម្នាក់រួមជាមួយបុរស៣នាក់ទៀតក្នុងរថយន្តជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនល្មមខណៈពេលដែរបើកមកដល់ចំណុចផ្លូវកែង៣៥០ ស្រាប់តែមានរថយន្តRAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-6092 ដែលបើកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយហើយបានបើករថយន្តតាមបណ្ដោយផ្លូវ៣៥០ទិសដៅពីកើតទៅ លិច ក្នុងល្បឿនយ៉ាងលឿន ដោយមកដល់ផ្លូវបំបែកជាបួនមិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តម៉ាស្ដាចំពីចំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តRAV4 រងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តរងគ្រោះម៉ាស្ដារងការខូចខាតពីចហៀងខាងស្ដាំយ៉ាងដំណំផងដែរ  តែសំណាងល្អដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង មិនបានដោះស្រាយគ្នានោះទេ  គឺទុករថយន្តទាំង២គ្រឿងឲ្យទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង យករថយន្តបង្កនិងរថយន្តរងគ្រោះ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរងចាំភាគីទាំង២ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print