ចន ច័ន្ទ​លក្ខិ​ណា ជាប់​​ជា​ប្រធាន​សមាគម​​សិល្បករ​​ខ្មែរ​​អាណត្តិ​ទី​៥

ចែករំលែក៖

ភ្នំពេញ ៖ អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​ដែល​ជា​ប្រធាន​សមា​គ​ម​មិត្ត​សិល្បៈ​ជួយ​សង្គម បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​ជា​មួយ​នឹង​លោក កុយ ស៊ី​ឌឿន ប្រធាន​ក្លឹប​សិល្បៈ​ ឌី​ភី និងលោក អៀង ស៊ីធុល សិល្បករ​ជើង​ចាស់ និង​ជា​អតីត​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​កាល​ពី​អាណត្តិ​ទី​១​។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ខែកក្កដានេះនៅភោជនីយដ្ឋានស្ទឹងមាសនៅផ្លូវជាតិលេខ៦Aព្រែកលាភ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សមាគមន៍សិល្បករខ្មែរនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងអាណត្តិទី៥របស់ខ្លួនដែលអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតមានចំនួនបីរូបដែលក្នុងនោះ អាចកាន់តំណែងបន្ទាប់ពីលោកសុះម៉ាចគឺអ្នកនាងចនច័ន្ទលក្ខិណាបន្ទាប់នាងទទួលបានសំឡេងបោះឆ្នោតច្រើនលើសសប់។

អ្នក​នាង ចន ច័ន្ទ​លក្ខិ​ណា បាន​កា្លយ​ជា​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​សម្រាប់​អាណត្តិ​ទី​៥​នេះ​គ្រា​ដែល​ប្រធាន​សមា​គម​​គឺ​លោក​សុះម៉ាច​បាន​កាន់​ការ​ងារ​ជាប្រ​ធាន​អស់​រយៈ​ពេល​៦​ឆ្នាំ​ស្មើ​នឹង​២​អាណត្តិ​រួច​មក​។អ្នក​នាង ចន​ច័ន្ទលក្ខិ​ណា​​នឹង​អាច​ច្របាច់​បញ្ចូល​សមា​ជិក​សមាគម​នាង​​ជា​មួយ​​នឹង​សមា​គម​សិល្បករ​ខ្មែរ​ហើយ​សិល្បករ​ជា​ច្រើន​ក៏​មាន​ក្តី​រំពឹង​ដែរ​ថា ​តារា​ស្រី​រូប​នេះ​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​សមា​គម​ឲ្យ​មាន​សកម្ម​ភាព​កាន់​តែ​ខ្លាំង​ជាង​មុន​។

គួរ​បញ្ជាក់​ដែរ​ថា​អ្នក​នាង​ចនច័ន្ទ​លក្ខិ​ណាដែល​ក្លាយ​ទៅ​ជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្មគ្រ័​ចិត្ត​ជួយ​សង្គមក្រោម​ការ​ជ្រោម​ជ្រែង​ពី​គូស្នេហ៍​​ថ្មី​លោក​ហេងឡុងហៅ​រ័ត្ននោះ​ក៏​បាន​ធ្វើ​កម្ម​វិធី“កតញ្ញូរាត្រី”ជា​លើក​ដំបូង​នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញកាលពីដើមខែ​​មេសាឆ្នាំ​២០១៧។មាន​សប្បុរស​ជន​មន្ត្រី​ធំៗឧក​ញ៉ាៗផ្តល់​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​សរុប​ដល់​ទៅ​ជាង​២៧​ម៉ឺន​ដុល្លារអា​មេ​រិកក្នុង​នោះមាន​សម្តេចតេជោ​ ​ហ៊ុនសែនឧប​ត្ថម្ភ​៥​ម៉ឺនដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំលោក​ឧកញ៉ាហុងពីវឧបត្ថម្ភ​៥ម៉ឺន​ដុល្លារសម្រាប់​៥​ឆ្នាំនិងឧក​ញ៉ាៗ​មួយ​ចំនួន​ទៀត​៕  វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print