ទីផ្សារសម្ភារៈសម្រាប់ Motorola Moto G5S Plus ដែលមានវត្តមាននៅពេលថ្មីៗនេះបា នរកឃើញវិធីរបស់ខ្លួនជាមួយនឹង VentureBeat ហើយវាមើលទៅដូចជាម៉ូដែលរបស់ទទួ លបានការ update ប្រសើរជាងមុនពីរចំនុច ។ ម៉ូដែលពិសេសនេះនឹងមានអេក្រង់ធំ ជាងមុនផងដែរ។
សម្រាប់ការចាប់ផ្តើមមើលទៅមិនដូច G5 និង G5 Plus នោះទេ ដែលមានស៊ុមប្លាស្ទិចទាំងអស់ដែ លមានសន្លឹកដែកស្តើងស្អិតជាប់ខ្ នងទូរស័ព្ទ រីឯស៊ុមរបស់ G5S Plus ត្រូវបានធ្វើពីអាលុយមីញ៉ូមស្រោ បជុំវិញ ។ អេក្រង់របស់ទូរស័ព្ទនេះកើនឡើ ងដល់ 5.5 អ៊ីញមានទំហំជាងម៉ូដែលមុនៗ ។
ទោះយ៉ាងណាក៏ដោយការផ្លាស់ប្តូរធំ បំផុតគឺការរៀបចំកាមេរ៉ារបស់ទូ រស័ព្ទ។
Version ទាំងពីរនៃម៉ូដែល G5 មានកាមេរ៉ាខាងក្រោយតែ G5S Plus នឹងមានម៉ូឌុលកាមេរ៉ាខាងក្រោយពី រជាមួយឧបករណ៍ចាប់សញ្ញាកំរិត 13 មេហ្គាភិចសែលសម្រាប់រូបភាពទាំ ងពណ៌និងរូបភាពពណ៌ខ្មៅនិងស។ កាមេរ៉ាមុខមានទំហំដល់ទៅ 8 មេហ្គាភិចសែលពី G5 និង G5 Plus 5 មេហ្គាភិចសែល។
វាជាការគួរឱ្យភ្ញាក់ផ្អើលមួយដែល Versoin របស់ស៊េរី Moto G ថ្មីត្រូវបានចេញផ្សាយឆាប់ៗនេះ បន្ទាប់ពីម៉ូដែល G5 និង G5 Plus ប៉ុន្តែទំនងជាទូរស័ព្ទមួយក្នុ ងចំណោមទូរស័ព្ទមួយចំនួនទាំងនោះ ដែលត្រូវបានគេរំពឹងថានឹងត្រូវបា នលើកយកមកពិភាក្សានៅព្រឹត្តិកា រណ៍ដែលបានប្រកាសកាលពីថ្ងៃទី 25 ខែកក្កដារបស់ក្រុមហ៊ុន Motorola ។ ម៉ូដែលដែលរំពឹងទុកផ្សេងទៀតដែលអា ចជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ រួមមាន non-Plus G5 special edition , G5 Moto X4 និង Moto Z2 Force ៕ ហេង លក្ខិណា