បាញ់ប្រហារជិត១០គ្រាប់មិនដឹងមូលហេតុ , សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យ

ចែករំលែក៖

 ភ្នំពេញ ៖ ស្នូរកាំភ្លើងផ្ទុះផាំងៗៗជិត១០គ្រាប់ទាំងយប់អធ្រាត្រ បង្កឲ្យមានការភ័យខ្លាចជាខ្លាំងដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ប៉ុន្តែមិនដឹងថា តើការផ្ទុះអាវុធនេះ ដោយសារមូលហេតុអ្វីឡើយ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចបាននិងកំពុងតាមប្រមាញ់ជនសង្ស័យ អាចឈានដល់ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។

ការបាញ់ប្រហារនេះដែរ បើទោះជាមិនបណ្តាលឲ្យនរណាម្នាក់រងរបួសក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋពិតជាស្រៀវឆ្អឹងខ្នងខ្លាំងណាស់ចំពោះទង្វើដ៏កោងកាចបែបនេះ ហើយករណីនេះ សមត្ថកិច្ចនឹងមិនអាចនៅស្ងៀមបានឡើយ ។

គេបានរាយការណ៍ថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៥៥ កែងនឹងផ្លូវលេខ២៤២ ទល់មុខក្លឹបកម្សាន្ត៥៥ បុរសម្នាក់បានបើករថយន្តម៉ាកឡិចស៊ីស RX 330 មកឈប់ រួចធ្វើសកម្មភាពបាញ់ប្រហារជិត១០គ្រាប់ មុនពេលបន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល ។

ក្រោយហេតុការណ៍កើតឡើងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប្រមូលសំបកកាទុស្ស និងបានបន្តសកម្ម ភាពស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យផងដែរ ។

លោក សួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ប្រភពព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ថា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្តបង្កម៉ាក Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាក លេខ ក្រុងព្រះសីហនុ​2A-5981 ដែលបាន​បាញ់ប្រហារជិត១០គ្រាប់នៅយប់មិញហើយៗនៅពេលនេះ​កម្លាំងនគរ បាលជំនាញកំពុង​ស្រាវជ្រាវតាមចាប់ខ្លួន ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print