រថយន្តឡង់គ្រីស័របើកបុករះរថយន្តដឹកទឹកកក និងរបាំងថ្មយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បានបោះពួយយ៉ាងលឿន ដោយសង្ស័យម្ចាស់ស្រវឹងស្រា ហើយក៏រេចង្កូតទៅបុក រថយន្តកូរេដឹកទឹកកក និងមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនុងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ត្រង់ចំណុច ខាងមុខភោជនីយដ្ឋាន រតនាស្រីទូច តាមបណ្តោយផ្លូវ គឹមអុីស៊ុង(២៨៩ )ស្ថិតក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តកូរ៉េដឹកទឹកកក់មួយគ្រឿង ទម្ងន់មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខច២៨ ៩៥ភព២ ទើបតែដឹកទឹកកក់ចេញមកពីរម្តុំគីឡូលេខ៩ បំណងយកទៅដាក់នៅផ្សារដើមគដោយធ្វើដំណើរតាមបណ្តោយផ្លូវ គឹមអុីស៊ុង (២៨៩) ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើត ហេតុស្រាបតែមានរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ ២G២៨២០ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាស ទិសគ្នា ហើយសង្ស័យអ្នកបើកបរស្រវឹងហើយងូកមួយផាំងក៏រេចង្កូតទៅខាងឆ្វេងទៅបុកចំទ្រុងរថយន្តកូរ៉េដឹកទឹកកកខាងលើ បណ្តាលអោយរងខូចខាតបាក់ទ្រុងចាក់ទឹកកកចោលខ្ទាតរាយប៉ាយពេញផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់មួយកង់ ចំណែករថ យន្តបង្ករងការ ខូច ខាតបាក់កង់មុខចំហៀងស្តាំនិងកំពឹតផ្នែងខាង មុខយ៉ាងដំណំ ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានបើកទ្វារថយន្តចុះរត់គេចខ្លួន បាត់ស្រមោល ។ហើយនៅក្នុងហេតុការណ៍ខាងលើនេះមិនបង្កឲ្យមានអ្នកទទួលរងរបួសនោះទេ

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរា គមន៍ធ្វើចរាចរណ៍និងទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ណ្ធ ទួលគោកសហការជំនាញចរាចរណ៍ក្រុងអោយចុះមកធ្វើការវាសវែងយករថយន្តទាំងពីរទៅរក្សាទុកដើម្បីរងចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ៕  ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print