ផឹកសុីបាញ់បោះសេរីក្នុងហាងអណាចក្រអង្គរអាចជាកូនអ្នកមានអំណាច?

ចែករំលែក៖

ភ្នំពេញ: មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅហាងផឹកសីុយីហោ”អាណាចក្រអង្គរ”នៅសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០១៥។
បើតាមលោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា: ពិតជាមានករណីផ្ទុះអាវុធមែននៅហាងខាងលើនេះ ប៉ុន្តែសមត្តកិច្ជមិនទាន់កំណត់មុខសញ្ញបាននៅឡើយទេ។
បើតាមប្រភពពីប្រជាពលរដ្ធបានអោយដឹងថាខ្មាន់កាំភ្លើងត្រូវជាក្មួយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ បានធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់ រួចគេចខ្លួនពីកន្លែងកើតហេតុ ដោយសារសមត្ថកិច្ចមិននៅជិតទីនោះ ឬបុគ្គលនេះគ្មានអ្នកណាហ៊ានប៉ះពាល់។
ប្រជាពលរដ្ឋបានបន្តថា: ពួកគាត់រងចាំមើលថាតើអាជ្ញាធរនិងសមត្តកិច្ជមានចំណាត់ការប្រកបដោយប្រសិទ្ធិភាពឬយ៉ាងណា? ខណះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពកំពុងលុបបំបាត់បទល្មើសទាំងនេះ។ សុខ ខេមរា

20150705-201913.jpg

20150705-201919.jpg

20150705-201923.jpg

20150705-201927.jpg

20150705-201932.jpg

...

20150705-201936.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print