ការប្រើអំណាចផ្តាច់ការរបស់ប្រធានាធិបតីតួគី អាចធ្វើឲ្យនយោបាយដឹក នាំរបស់លោកប្រឈមគ្រោះថ្នាក់

ចែករំលែក៖

ចាប់តាំងពីរដ្ឋប្រហារ មិនបានសម្រេចមកទលពេលនេះ ប្រធានាធិបតីតួគីលោក​​ អីដូហ្គានបានកាត់ទោស មន្ត្រី ស៊ីវិលទាហាន ជាច្រើនរយនាក់ ដោយចោទប្រកាន់ថា​បានជាប់ពាក់ព័ន្ធនិងការធ្វើរដ្ឋប្រហារ ។

សកម្មភាព បែបនោះត្រូវបានក្រុមប្រឆាំងចាត់ទុកថា ក៏ដូច ជាអ្នកវិភាគនយោបាយ​បានលើកឡើងថា ជាយុទ្ធសាស្ត្រ ធ្វើរដ្ឋប្រហារ ក្លេងក្លាយដើម្បីពង្រឹងអំណាចរបស់ លោកអីដូហ្គាន និងជាឧកាសដើម្បីកម្ចាត់ក្រុម ប្រឆាំង រូបលោក ឲ្យអស់ពីជួរកងទ័ពនិង រដ្ឋាភិបាល។ អ្នកដែលលោកមិនពេញចិត្តគឺបានចោទចូលរួមក្នុងការធ្វើរដ្ឋប្រហារ ។

នៅពេលនេះ ប្រឆាំង បានធ្វើបាតុកម្មជាទ្រងទ្រាយធំ កាលពីថ្ងៃទី ៩ខែកក្កដា នៅទីក្រុង អ៊ីត្ង់ប៊ូល ក្រោយពេល បញ្ចប់ពិធីដង្ហែក្បួនព្យុះហយាត្រា ជាទ្រងទ្រាយធំ​មិនធ្លាប់មាន ដោយធ្វើដំណើរពីទីក្រុង អង់ការ៉ា​ទៅ​កាន់ទីក្រុង អ៊ីស្តងមូល។ សកម្មភាពខាងលើរបស់ក្រុមប្រឆាំង ដើម្បី តវាទៅលើអំពើអយុត្តិធម៌របស់ប្រធានាធិបតីអីដូហ្គាន នាពេលកន្លងមក។

ការធ្វើព្យុះហយាត្រាមកន្លងមក ដោយប្រើរយៈពេលរហូតដល់ទៅ​២៤ថ្ងៃ ក្នុងចម្ងាយផ្លូវ ៤៥០គីឡូម៉ែត្រ​។ ពិធីនោះក្រោមការដឹកនាំរបស់មេបក្សប្រឆាំគឺលោក​ Kemal Kiliçdarogluមាន​អាយុ៦៨ឆ្នាំ។កម្មវត្ថុ​របស់​លោក Kemal គឺ​ដើម្បី​បរិហារ​លើ​ការ​ផ្តន្ទាទោស​ដាក់​គុក​តំណាងរាស្រ្ត​របស់​បក្សប្រឆាំង​ម្នាក់​រយៈពេល២៥ឆ្នាំ​ក្នុង​បទ​ចោទ​ប្រកាន់​ផ្តល់​ព័ត៌មាន​សម្ងាត់​ឲ្យ​កាសែត​ប្រឆាំង។លោក Kemal បាន​ទៅ​ដល់​ទីក្រុង​អ៊ីស្តង់ប៊ូល​ដោយ​មាន​ហ្វូង​មនុស្ស​ហែហម​ទទួល​ជិត ៥០០០០នាក់និង​ត្រៀមខ្លួន​ចូលរួម​នៅ​ក្នុង​ក្បួន​មហាបាតុកម្ម​រៀបចំ​នៅ​ពី​មុខ​ពន្ធនាគារ​ដែល​រូប​តំណាងរាស្រ្ត​កំពុង​ជាប់ឃុំ។

តាម​ក្រុម​អ្នករៀបចំ​បាតុកម្មគឺ​អាច​មាន​មនុស្ស​ចូលរួម​ជាង១លាននាក់​ដែល​ជា​តួលេខ​មួយ​ដ៏​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​ទេគិត​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធាទម្លាក់​លោក​ប្រធានាធិបតី Erdogan មិន​បាន​សម្រេច​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៦។អ្វី​ជា​ការ​កត់សម្គាល់ក្បួន​មហាបាតុកម្ម​ថ្ងៃ​នេះ​រៀបចំ​ឡើង​ដដោយ​មាន​ការ​ធានា​សន្តិសុខ​កម្រិត​ខ្ពស់និង​នៅ​ក្នុង​បរិបទ​នយោបាយ​មួយ​យ៉ាង​តានតឹងពិសេស​ក្នុង​ពេល​ដែល​មាន​លេច​ឮ​ព័ត៌មាន​ថា មាន​ការ​គំរាមកំហែង​ភេរវកម្មនិង​ការ​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​ក្បួន​បាតុកម្ម​នោះ។

យ៉ាង​ណា​ក៏​ដោយដំណើរ​ថ្មើរ​ជើង​រហូត​ដល់​គោលដៅ​របស់​លោក Kemal ពេល​នេះជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ជោគជ័យ​របស់​លោក​ក្នុង​ការ​បរិហារ​លើ​ទង្វើ​អយុត្តិធម៌និង​អំណាច​ផ្តាច់ការ​របស់​រដ្ឋអំណាច​តួកគី​សព្វថ្ងៃ។ ទន្ទឹម​គ្នា​នេះបើ​គណបក្សប្រឆាំង​អាច​កែនប្រមូល​បាន​មនុស្ស​សន្ធឹកសន្ធាប់​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​យប់​នេះលោក Kemal អាច​នឹង​មាន​ទឹកមាត់​ប្រៃ​បន្ថែម​ទៀត​ដើម្បី​ចេញ​មុខ​តទល់​នឹង​មនុស្សខ្លាំង​លោក Erdogan។ លោក Erdogan ដែល​ធ្លាប់​បាន​ចោទ​លោក Kemal ពី​បទ​រួម​កម្លាំង​ជាមួយ​ពួក​ភេរវជន និង​ព្រមាន​ប្តឹង​លោក Kemal ទៅ​តុលាការ៕

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print