ខេត្តព្រះសីហនុ ៖ មានករណីលិចទូកឈើកន្ទុយវែង ប្រភេទនេសាទអូសមងបង្គានៅចម្ងាយប្រហែល១គីឡូម៉ែត្រខាងជើងកោះដែកគោល ហើយត្រូវបានជួយសង្គ្រោះដោយទូកយន្តប្រភេទដឹកភ្ញៀវទេសចរណ៍ខ្នាតធំរបស់ក្រុមហ៊ុនកោះរ៉ុង កាលពីព្រឹកម៉ោង៩ និង៣០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ។
ជនរងគ្រោះលិចទូកទាំង២នាក់ខាងលើ ១-ឈ្មោះ ជ័យ សំអុល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកបើកបរទូក ។ ទីលំនៅបច្ចុប្បន្នក្រុម២៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និង ២-ឈ្មោះ សាង មឿន ភេទប្រុស អាយុ៤៧ឆ្នាំ បុខរបរកម្មករនេសាទ ។ មានទីលំនៅបច្ចុប្បន្នក្រុមទី២៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះអោយដឹងថា ទូកនេសាទដែលលិចនេះពេលកំពុងនេសាទទម្លាក់មងបង្គារ ក៏មានខ្យល់កន្រ្តាក់និងមានភ្លៀងទឹករលកធំៗ បណ្តាលអោយក្រឡាប់លិចបាត់ទៅក្នុងសមុទ្រតែម្តង ៕ ជាយក្រុង
...