លាន់ដូចរន្ទះរថយន្ត៤គ្រឿងបុកគ្នា បណ្តាលអោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត៤គ្រឿងបានរងការខូចខាត និង មនុស្សម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តទាំង៤គ្រឿងបានបុកបន្តគ្នា ស្នូលាន់ដូចរន្ទះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង១៥នាទីល្ងាចថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៧នៅនៅផ្លូវជាតិលេខ៥ចំណុចចន្លោះគីឡូម៉ែត្រលេខ៥០និង៥១ស្ថិតនៅក្នុងភូមិតាកុលឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះដំបូងបង្កឡើងដោយរថយន្តម៉ាកឡិចស៊ីសពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2Y 59-36បើកបរពីទិសខាងជើងទៅត្បូងបានមកបុកចំពីក្រោយរថយន្តម៉ាក DEAWOO ពណ៌សពាក់ស្លាកលេខភ្នំពេញ2R 64-05បុកហើយរថយន្តម៉ាកDEAWOOនោះក៏បានវិលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C 41-65ក្នុងដំណើរច្រាស់ទិសគ្នាហើយរថយន្ត DEAWOO មិនទាន់អស់ល្បឿនក៏បានទៅបុករថយន្តម៉ាកហាយឡិនដឺពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2H 82-10ដោយមានអ្នកបើកបរឈ្មោះលីលនភេទប្រុសអាយុ49ឆ្នាំរស់នៅក្នុងភូមិរំចក4សង្កាត់រតនះក្រុងបាត់ដំបងខេត្តបាត់ដំបងក្នុងដំណើរច្រាស់ទិសគ្នា។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅក្នុងហេតុការណ៏គ្រោះថ្នាក់នេះបានបង្កអោយរងរបួសមនុស្សម្នាក់ខូចរថយន្តចំនួន០៤គ្រឿងក្នុងនោះធ្ងន់០២គ្រឿង។ ចំពោះរថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print