ប៉ៃលិន ៖ បុរស២នាក់ជិះម៉ូតូម៉ាកសង់កូរ៉េស៊េរីចាស់មាន តែគ្រោងឆ្អឹងបានជិះបោះព្រួយយ៉ាងលឿនរេចង្កូតរួចក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញានៅខាងស្ដាំដៃបណ្ដាលឲ្យដួលរងរបួសធ្ងន់បែកក្បាលធ្ងន់ និងម្នាក់រងរបួសស្រាល ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
ហេតុការណ៍នេះបានកើតឡើងនៅវេលា៦,និង៤០ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវភ្នំធុរេន២ ដើមក្នុងភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុង ខេត្តប៉ៃលិន ។
តាមសាក្សីបានឃើញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានផឹក ស្រវឹង សុំម៉ូតូអ្នកលក់នុំប៉ាវជិះក្នុងទិសដៅពីជើងទៅក្បូង ពេលមកដល់ផ្លូវច្ចំនោត ស្រាប់តែ បុរសម្នាក់ដែលសុំម៉ូតូជិះនោះកស្រវឹងជ្រោកពេលនោះស្រាប់តែជិះម៉ូតូឌុបបានជិះម៉ូតូយ៉ាងលឿនពេលចុះចំណោតក៏រេចង្កូតទៅបុកបង្គោលស្លាកសញ្ញ៉ាដែលនៅខាងស្ដាំដៃបណ្ដាលឱ្យដួលរងរបួសធ្ងន់បោកក្បាលទៅថ្មបែកក្បាលនេះអ្នកជិះពីក្រោយ រីឯអ្នកឌុបរបរបួសរលាតជើងដៃស្រាល នៅនិងកន្លែងកើតហេតុតែម្ដង។
ជនរងគ្រោះទាំងពីរនាក់ អ្នកឌុបឈ្មោះ ដី ប្រុស ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរលក់នុំប៉ាវ រងរបួសស្រាលរលាតជើងដៃ និងអ្នករួមដំណើរឈ្មោះ ទេព សាវឿន ភេទប្រុសអាយុ៤២ឆ្នាំ យោធាការពារព្រំ រងរបួសធ្ងន់បែកក្បាល ។អ្នកទាំងពីររស់នៅ ភូមិ ឃុំ កើតហេតុខាង។
ជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល។រីឯម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារមកទៅជួសជុល ៕ ស សារ៉េត