ជំនាញរដ្ឋបាលព្រៃឈើខេត្ត សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដេញស្ទាក់ឃាត់ចាប់បានរថយន្ត២គ្រឿង និងជាច្រើនគ្រឿងទៀតត្រូវបានដឹងខ្លួនមុនរត់គេចបាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដែលធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិជាច្រើនគ្រឿង ដឹកជារៀងរាល់ថ្ងៃតាមផ្លូវជាតិ៩ ដោយឆ្លងកាត់ស្ពានមេគង្គ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើសហការណ៍ជាមួយកម្លាំងប្រដាប់អាវុធចម្រុះនៅក្នុងស្រុកថាឡាបរិវ៉ាត់បានចាប់ឃាត់រថយន្តសាំងយ៉ុង ដែលដឹកឈើគ្រឿងផ្ទះពេញៗនៅក្នុងរថយន្តចំនួន៣គ្រឿង គ្មានលិខិតអនុញ្ញាតិ ដោយចាប់នាំយកមកទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ដើម្បីធ្វើកំណត់ហេតុ ។

ការចុះបង្ក្រាបនេះកាលពីវេលាម៉ោង១២និង១១នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៩ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៤៧៧ ស្ថិតនៅក្នុងសាស្ត្រឃំុស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថាៈ រថយន្តសាំងយ៉ុងដែលដឹកឈើគ្រឿងផ្ទះជាច្រើនគ្រឿងខាងលើដឹកជញ្ចូនជារៀងរាល់ថ្ងៃនឹងយប់នោះ ពីមុនមកមិនដែលឃើញជំនាញនិងសមត្ថកិច្ចធ្វើការចុះបង្ក្រាបនោះទេ ។ ទើបតែថ្ងៃនេះបានឃើញជំនាញរដ្ឋបាលព្រៃឈើសហការណ៍ជាមួយសមត្ថកិច្ចចម្រុះចុះបង្ក្រាបចាប់ឃាត់បានតែរថយន្តដឹកឈើចំនួន២គ្រឿងតែប៉ុណ្ណោះ។

ប្រភពបានបន្តថា ដោយមានការបែកធ្លាយរឿងនេះពីជន ខិលខូចមួយចំនួន ជាពិសេស សមត្ថកិច្ច នៅតាមដងផ្លូវដែលធ្លាប់ទទួលសំណូកពីរឈ្មួញហើយមើលផ្លូវផងនោះ បានផ្តល់ដំណឹងទៅឱ្យឈ្មួញ ដែលរកសីុដឹកឈើខាងលើនោះរត់គេចពួនសម្ងំខ្លះ រើទំលាក់ចោលសិន ទើបរថយន្តដឹកឈើដែលមានចំនួនជាងប្រមាណ១០គ្រឿងទៀតបង្ក្រាបមិនបាន មុនពេលសមត្ថកិច្ចជំនាញទៅដល់។

ជំុវិញក្នុងរឿងនេះ លោក រី រស្មី នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលនិងអន្លង់ជ្រៃ បានប្រាប់កាលពីវេលាម៉ោង១និង៥២នាទីរសៀលថ្ងៃទី១១ ខែកក្កដានេះឱ្យដឹងថា រថយន្តសាំងយ៉ុងដែលដឹកឈើគ្រឿងផ្ទះចំនួន២ គ្រឿងដែលបានធ្វើការចាប់ឃាត់ខាងលើនោះបានធ្វើកំណត់ហេតុរួចរាល់ ចំណែកឯម្ចាស់រថយន្តវិញត្រូវបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងឈើនៅក្នុងរថយន្ត តែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា រថយន្តទាំង២គ្រឿងដែលដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិខាងលើនោះ ឥឡូវនេះត្រូវបាន នាំមកយករក្សាទុកនៅឯខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងហើយ ដើម្បីបន្តចាត់ការទៅតាមនិតិវិធីច្បាប់របស់រដ្ឋបាលព្រៃឈើ ។

សូមបញ្ជាក់ថាៈ បទល្មើសព្រៃឈើដែលកើតមាននៅក្នុងខេត្តស្ទឹងត្រែងឥឡូវនេះ គឺមានជនខិលខូចមួយចំនួន ដែលនៅយាមកាមតាមដងផ្លូវ គេបានឱ្យឈ្មួញប្តូររូបភាពពីដឹកតាមរថយន្តធំៗ ដោយគេឱ្យមកដឹកតាមរថយន្តសាំងយ៉ុងនិងម៉ូតវិញម្តងដើម្បីបន្លំភ្នែកថ្នាក់លើ ។

ក្នុងនោះដែលភ្ញៀវដែលបានជិះជាមួយរថយន្តសាំងយ៉ុងរត់ឈ្នួលពួកគាត់បានលួចប្រាប់ឱ្យដឹងដែលថា ភាគច្រើនណាស់រថយន្តសាំងយ៉ុង ដែលបានដឹកភ្ញៀវចេញមកពីស្រុកសៀមប៉ាងតែងតែ បន្លំដឹកឈើប្រណិតនៅខាងក្រោមបាតកៅអីមិនតិចចាប់ពីរ ១តោនជាងនោះទេ ហើយឱ្យភ្ញៀវអង្គុយនៅពីលើឈើនោះ អញ្ចឹងហើយសូមឱ្យសមត្ថកិច្ច មានការចុះបង្ក្រាប ទប់ស្កាត់និងចាត់វិធានការលើឈ្មួញខិលខូចទាំងនោះ កំឲ្យបង្ក្រាបតែកុងត្រូលតាមដងផ្លូវ ទុកឲ្យនៅឈ្មួញធ្វើសកម្មភាពដឹក ជញ្ចូនឈើគ្រប់រូបភាពដដែល មិនថាប្រភេទឈើក្រហមគ្រឿងផ្ទះជាដើមដឹកតាមសាំងយ៉ុងបន្តកន្ទុយគ្នាទាំងយប់ទាំងថ្ងៃ ឯម៉ូតូដឹកយ៉ាងអាណាធិប្បតេយ្យប្រសាចពេញផ្លូវគ្មានអ្នកបង្ក្រាប មានតែអ្នកដេញតាមយកលុយពីឈ្មួញទាំងនោះទៅវិញ ចឹងហើយបានជាឈើ ប៉េង ធ្នុងនាងនួន ជិតផុតពូជន៍ ទៅហើយ ឥឡូវនេះកំពង់បន្តកាប់ជញ្ចូន ឈើ សុគ្រំ កកោះ ស្រឡៅ ខ្លុងត្បែង ត្រាច ឈើទាល ត្រាច ផ្ចឹគ បន្តទៀតយ៉ាងស្រស្រាក់ស្រស្រាំជិតផុតពូជន៍ ដោយសារមាន ជនខិលខូច ឃុនឃិតជាមួយអាជ្ញាធរ មូលដ្ឋានបើកដៃឲ្យ កាប់ព្រៃយកឈើលក់ ឈូសឆាយ យកដីជាកម្មសិទ្ធស្របច្បាប់ ទើបគ្មានការបង្ក្រាបបានជាឈ្មួញបានដៃរ ហើយបង្ក្រាបនេះលុះត្រាមានការ រាយការណ៍ករណីនេះ ពីរអ្នកសារព៍ត៌មានយើងទៅថ្នាក់លើ ទើបមានការបង្ក្រាប៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print