ខេត្តពោធិ៍សាត់ ៖ នគរបាលប៉ុស្តិ៍ឈើតុំបាននាំខ្លួនបុរសម្នាក់មានចេតនាលាក់ទុកអាវុធប្រភេទAK បន្ទាប់ពីរើសបាន ហើយមិនព្រមប្រគល់ទៅអោយអាជ្ញាធរមានសមត្ថកិច្ច ។
ករណីឃាត់ខ្លួនបុរសខាងលើកាលពីវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ តាម បង្គាប់ពីលោក ព្រះរាជអាជ្ញា ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ ។
ជនសង្ស័យខាងលើឈ្មោះ សេង ផល អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ។ ត្រូវបានជាប់ចោទពីបទរក្សាទុកប្រើប្រាស អាវុធធុន AK រលុបលេខ គ្មានបង់គ្មានគ្រាប់ ។
ជនសង្ស័យសារភាពថា ខ្លួនរើសបានក្នុងអំឡុងខែមិនា ឆ្នាំ២០១៧ នៅចំណុចហ៊ុងតាយ៉ាប (ស្រែអំពិល) ក៏បាន ជួបប្រទះកាំភ្លើង១ដើមខាងលើនេះ ហើយយកមករក្សាទុកនៅនិងផ្ទះ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកក្រគរ ៕ ប៉ឹមពិន
...