បើកជែង ម៉ូតូនិងម៉ូតូបុកគ្នា ជ្រុលបុករថយន្តរបួសធ្ងន់ ស្រាល៥នាក់រួមទាំងព្រះសង្ឃ

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្ស៥នាក់មានទាំងព្រះសង្ឃ២អង្គ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា កាលពីវេលា ម៉ោង២ និង២០ នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវខេត្ត លេខ381ស្ថិតក្នុងភូមិព្រែកតាបែនឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកHonda 125ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC1138 បើកបរដោយឈ្មោះ ហុីម រតនះ ភេទប្រុស អាយុ19ឆ្នាំ រស់នៅភូមិព្រែកតាបេះឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ ចាម (របួសធ្ងន់សន្លប់បាត់ ស្មារតីនៅកន្លែងកើតហេតុ) រួមដំណើរលោកសង្ឃ 2អង្គជាព្រះសង្ឃ ព្រះនាម ចាន់ វិជ្ចាអាយុ15ឆ្នាំ (របួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យភ្នំពេញនិងមួយអង្គទៀតព្រះនាម ព្រឿង វាន់ដា អាយុ12ឆ្នាំ (របួសធ្ងន់បញ្ចូនទៅមន្ទីរភ្នំពេញ) ។ ទាំងពីរអង្គគង់ នៅវត្តព្រែកតាបេះឃុំព្រែកពោធើ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លុះបើកមកដល់ចំណុចកើតហេតុខាងលើបានជែងម៉ូតូមួយគ្រឿងហើយបានបុកជាមួយម៉ូតូម៉ាកHonda waveធន់110ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BR9445 បើកបរដោយឈ្មោះស្រៀន សុីអេងភេទស្រីអាយុ33ឆ្នាំភូមិព្រែកតាបែនឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល(របួសធ្ងន់ទៅមន្ទីរពេទ្យ) រួមដំណើរ1នាក់ឈ្មោះជិន សុខខីភេទស្រីអាយុ45ឆ្នាំនៅភូមិឃុំជាមួយគ្នា។បានបើកបរក្នុងទិសដៅពីត្បូងទៅជើង។(របួសស្រាលបញ្ចូនទៅពេទ្យ)។

បន្ទាប់ពីម៉ូតូម៉ាកHondaC125បុកម៉ូតូHonda waveរួចម៉ូតូHondaC125បានរេចង្កូតមកបុករថយន្តមួយគ្រឿងម៉ាកHYUNDAIប្រភេទបែនដឹកដីពណ៍សពាក់ស្លាកលេខភ្នំពេញ3B9386អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បានបើកបរក្នុងទិសដៅពីត្បូងទៅជើងស្របជាមួយម៉ូតូម៉ាHonda wave។

ករណើនេះបណ្តាលអោយរងគ្រោះ5នាក់ក្នុងនោះរបួសធ្ងន់3នាក់ប្រុសនិងរបួសស្រាល2នាក់ស្រី។

ខូចខាតសម្ភារះ03គ្រឿង ម៉ូតូ02គ្រឿងខូចធ្ងន់និងរថយន្តធំ01គ្រឿងខូចស្រាល។

ករណីនេះ សមត្ថកិច្ចអះអាងថាមូលហេតុមកពីអ្នកបើកបរម៉ូតូបើកជែង ហើយខ្វះការប្រុងប្រយត្ន័ ៕
ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print