ខេត្តសៀមរាប ៖ មេចោរប្លន់ម្នាក់ដែលបានរត់គេចពីច្បាប់ជាង១០ឆ្នាំមុន ឥឡូវត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានស្រុកស្រីស្នំ ស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ។
ការឃាត់ជនត្រូវចោទខាងលើនេះ គឺយោងតាមដីកាបង្គាប់អោយចាប់ខ្លូនលេខ២៨០ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៣ ចេញដោយចៅក្រមស៊ើបអង្កេត អៀង គឹមថុល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះ រឿន រិន ហៅ ម៉ម រិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន និងស្រុកកំណើត នៅភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
ជននេះជាប់ចោទពីបទប្លន់ ២ករណី ដែលបានប្រព្រឹត្តទៅនៅភូមិថ្មី និងភូមិថ្នល់ ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៣ ៕ ជាយក្រុង
...