ជនសង្ស័យ៣នាក់ ហៅកង់៣ជិះទៅផ្លូវ៦០ម៉ែត្រ រួចធ្វើសកម្មភាពវាយប្លន់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ធ្វើសកម្មហៅរឺម៉កកង់បីជិះទៅផ្លូវ៦០ម៉ែត្ររួចវាយប្លន់បានសម្រេចជិះគេចខ្លួនបាត់ស្រមោល​  ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៧នៅផ្លូវ៦០ម៉ែត្រ​ ក្បែរនិងសំណង់មិនរាបរយស្ថិតក្នុងភូមិព្រែកតានូសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​  ។

ជនរងគ្រោះមានឈ្មោះ​ ញ៉ោម​ ផន​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​កង់​បី​  ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​ចំការមន​  ។ចំណែកម៉ូតូរម៉កកងបីដែលជនសង្ស័យយកទៅម៉ាកហុងដា​ សេ១២៥​ ពាក់ស្លាកលេខភ្នំពេញ​ 1A.1010

បើតាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ​រូបគាត់បានបើកម៉ូតូរឺម៉កកង់បីមកពីច្បារអំពៅខណះមកដល់ចំណុចផ្លូវមុន្នី​ វង្ស​ ត្រង់​ មុខហាង៨៨១​ស្រាប់តែមានជនសង្ស័យ៣នាក់បានហៅរឺម៉កកងបីរបស់គាត់ជិះថាមកផ្លូវ៦០ម៉ែត្រក្នុងតម្លៃ៤ដុល្លាលុះបត់ចូលផ្លូវ៦០ម៉ែត្របានប្រហែល៥០០ម៉ែត្រក៏ស្រាប់តែពួកបានអោយឈប់ហើយធ្វើសកម្មភាពវាយប្លន់យកកាបូបលុយពេលនោះជនរងគ្រោះបានរត់ហើយស្រែកចោរៗអោយគេជួយភ្លាមៗក្រុមជនសង្ស័យបានឡើងបើកម៉ូតូរឺមឺកកង់បីជនរងគ្រោះជិះគេចខ្លួន​បាត់ស្រោល​ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិនគរបាលចាក់អង្រែលើដើម្បីអោយសមត្ថកិច្ច ជួយអន្តរាគមន៍វែកមុខចាប់ជនសង្ស័យមកផ្ដន់ន្ទាទោសតាមច្បាប់​ ៕  ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print