សង្ស័យងងុយដេក រថយន្តកូរ៉េចំណុះ៥តោនដឹកឈើអារ បើកឡើងខឿនជ្រុលបុកបង្កាន់ដៃស្ពានសង្កត់មនុស្សស្លាប់ម្នាក់ និង៤នាក់ទៀតរបួសមធ្យមនិងស្រាល

ចែករំលែក៖

ភ្នំពេញ រថយន្តកូរ៉េចំណុះ៥តោនផ្ទុកទៅដោយឈើអារ បានបើកជ្រុលចង្កូតឡើងខឿនផ្លូវ បន្តបុកបង្កាន់ដៃស្ពានក្រឡាប់សង្កត់មនុស្សស្លាប់ម្នាក់នៅនឹងកន្លែង និង៤នាក់ទៀត រងរបួស មធ្យមនិងស្រាល ។

ហេតុការណ៍នេះកើតនៅវេលាម៉ោង៨និង៣០នាទី យប់​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅលើ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបង្ក​ហេតុដោយខ្លួនឯងខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់លេខ ភ្នំពេញ3A-6961 បើកបរដោយឈ្មោះ រ៉ាន់ វ៉ាញ់ អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិបារាជ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងមានអ្នករួមដំណើរ៤នាក់ ទី១-ឈ្មោះសុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូអូន ឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ទី២-ឈ្មោះ ឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ,ទី៣-ឈ្មោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សាក្សីបានឲ្យដឹងថា រថយន្តរថយន្តនេះបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង​ទៅត្បូង ។ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែបើកឡើងខឿន បន្តទៅបុកបង្កាន់​ស្ពានក្រឡាប់សង្កត់ឲ្យ​មនុស្ស២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និង៤នាក់ទៀតរងរបួសមធ្យម​និង​ស្រាល ហើយត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

បច្ចុប្បន្នជំនាញចរាចរណ៍ក្រុងបានស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print