រយៈពេលមិនដល់កន្លះថ្ងៃ នគរបាល​ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុម​ជនទំនើង ដែលកាប់បុរសម្នាក់​ជិតស្លាប់ នៅ​ជិតម៉ូតែលសុខាបានទាំងស្រុង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មី​ៗ​នេះ មានសេចក្តីរាយការណ៍មកថា  មានជនរងគ្រោះម្នាក់ ត្រូវបានពួកទំនើងកាប់ឲ្យ រងរបួសធ្ងន់ ហើយត្រូវបានគេជួយដឹក យកមកសង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម លោក​ ​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ បានដាក់បញ្ជារ ឲ្យលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំង ចេញទៅធ្វើការ ស្រាវជ្រាវ និងបង្ក្រាប ជាបន្ទាន់ ។
បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានកំណត់មុខសញ្ញាបាន ហើយ​ឈានទៅ​ធ្វើការចាប់ខ្លួន​បាន ជាបន្តបន្ទាប់ ពីរនាក់ចាប់បាន នៅសង្កាត់លេខ១ និង៣​នាក់ទៀតចាប់បាននៅស្រុកស្ទឹងហាវ ចន្លោះពីម៉ោង១២ដល់ម៉ោង១៤រសៀលថ្ងៃដដែល។ ជនសង្ស័យទាំង៥​មាន៖
១-ឈ្មោះ សុខ ដារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់),    ២-ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ,  ៣-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (សហចារី) ,៤-ឈ្មោះ ហ៊ន វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ  (សហចារី), ៥-ឈ្មោះ យាង មករា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្រុម១៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។
ជនរងគ្រោះឈ្មោះ តាំ សុខងួន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសត្រូវក្បាល២ដាវ, ត្រូវជើងខាងឆ្វេងក្រោមជង្គង់បណ្តាលឲ្យបាក់ចេញឆ្អឹង ត្រូវប្រអប់ដៃខាងស្តាំ និងត្រូវកជើងខាងស្តាំ របួសធ្ងន់ ។
វត្ថុតាង​ចាប់យក​បានមាន ដាវ១ដើម (អាវុធ្វើសកម្មភាព) ម៉ូតូចំនួន ២គ្រឿង(ជាមធ្យោបាយធ្វើសកម្មភាព)។រីឯដាវមួយដើមទៀត ត្រូវពួកវាបោះចោលរកមិនឃើញ។
នៅចំពោះ​មុខសមត្ថកិច្ច ជនសង្ស័យបានសារភាព​ថា៖ នៅយប់នោះ ពួកវាបានដើរលេងផឹកស៊ី រហូតដល់ជិតភ្លឺ បានចេញមកតោ២ ជួបក្រុមជនរងគ្រោះមានគ្នា៤​នាក់ ក្នុង​នោះមានម្នាក់ បានទាស់សម្តី​គ្នា ហើយនាំគ្នាជិះម៉ូតូមកតំបន់កន្ទុយនាគ ជិតម៉ូតែលសុខា ដើម្បីនិយាយគ្នា ឈ្មោះម៉ៅ បូរ៉ា បានបញ្ជាក់ថា ពេលជជែកគ្នានោះ ជនរង​គ្រោះបានជេរ ម៉ែរបស់ខ្លួន នឹងបានស្ទុះចូលមកវាយខ្លួនមុន ទើពួកខ្លួនបានយកដាវពីរដើម កាប់ជនរង​គ្រោះ តែម្តងទៅ ។ រីឯមិត្តភក្តិជនរងគ្រោះ៣​នាក់ ដែលមកជាមួយ មិនហ៊ានចូលជួយឡើយ ពីព្រោះពួកខ្លួនមានដាវ បន្ទាប់ពីកាប់ជនរងរួច ក៏បាននាំគ្នាជិះ​ម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ទៅ  ។
ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕  ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print