លោកអូស្មាន ហាស្សាន់ ចូូលរួមពិសារហារសាមគ្គី បង្កើនមិត្ដភាពជាមួយទូតម៉ាឡេស៊ីនៅកម្ពុជា 

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបតាមកាអញ្ជើញរបស់ស្ថានទូតម៉ាទ្បេសុី ប្រចាំព្រះ រាជាណាចក្រកម្ពុជា លោក Dato’ Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១១ កក្តដា ឆ្នាំ២០១៧នេះ លោក អូស្មាន ហា ស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមពិធីពិសារអាហារ សាមគ្គី ដែលបានរៀបចំធ្វើទ្បើងនៅស្ថានទូតម៉ាទ្បេសុី រាជធានីភ្នំពេញ។

លោកអូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថាសន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជាត្រូវបានផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្តក៏សាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដីតែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។  ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់  ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ ។

លោកបន្ដថា  ជាមួយគ្នា នេះម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាម រយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន ,វគ្គបណ្តុះបណ្តាលគ្រូ បង្រៀន ,សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទាយ ជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេក ទេស គ្រប់គ្រងហាជ្ជី (ការធ្វើម្មយា ត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម   ៕  សំរិត 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print