ភ្នំពេញ ៖ សណ្តាប់ធ្នាប់ជុំវិញវត្តសន្សំកុសល ដែលអាជ្ញាធរមូលដ្ឋានសង្កាត់អនុញ្ញាតឲ្យពលរដ្ឋដាក់លក់ដូរបង្កឡើងជាទម្លាប់ និងមិនអាចដេញពលរដ្ឋអាជីវ ករលក់ដូរបន្លែសាច់បានឡើយ ដែលនាំឲ្យមានការរិះគន់ថា ករណីនេះគឺមកពីខាងអាជ្ញាធរមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យអាជីវករដាក់លក់ និងបានដើរប្រមូលលុយកាក់ពីអាជីវករទាំងនោះ។
បញ្ហានេះក៏កើតមានឡើងស្រដៀងគ្នានៅលើកំណាត់ផ្លូវបេតុងថ្មើជើងជុំវិញសាលាសង្កាត់ស្ទឹងមានជ័យ ហើយបញ្ហានេះក៏ បានកើតឡើងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ ដែលលំនៅឋានខាងក្នុង ហើយបញ្ហានេះក៏ត្រូវបានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យប្រ គល់ការងារនេះឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់សហការចូលរួមដោះស្រាយ។
អ្វីដែលជាបញ្ហា ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ ជាពិសេសពេលព្រឹកនៅវេលាម៉ោង៧ និងម៉ោង៥ល្ងាចជាពេលដែលមន្ត្រីរាជការ សិស្សនិស្សិត ចេញដំណើរទៅធ្វើការ ទៅសាលារៀន គេសង្កេតឃើញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើបណ្តោយផ្លូវព្រះមុនីរ៉េត គឺនៅត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ហើយនៅមុខផ្សារស្ទឹងមាជ័យថ្មីគឺ ផ្តើមចេញពីការដាក់ផ្ញើម៉ូតូរំលោភលើចំណីផ្លូវ។
បញ្ហានេះអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនីក៏ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែផងដែរ។ លោកថា ការដាក់ ផ្ញើម៉ូតូនៅមុខផ្សារ និងចំណតរថយន្តក្រុងគ្មានការអនុញ្ញាតធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈត្រូវតែរៀបចំឡើងវិញ។
ដោយឡែកស្ត្រីម្នាក់ជាអាជីវករលក់បន្លែនៅជាប់របងវត្តសន្សំកុសល់ថា គាត់ដាក់លក់នៅជាប់របងវត្តលើចំណីផ្លូវនេះយូរណាស់មកហើយ គាត់គ្មានលទ្ធភាពចូលលក់នៅក្នុងផ្សារទេ ព្រោះថាគេយក់លុយច្រើនណាស់ថ្លៃតូបរហូតទៅជាង៦០ម៉ឺនរៀលក្នុង១ខែ។ ស្ត្រីរូបនេះបន្តថា គាត់លក់នៅទីនេះក៏គ្មានអ្នកណាយកលុយនោះទេ។
ប្រជាពលរដ្ឋម្នាក់ក៏បានស្នើសុំដល់អាជ្ញាធរសង្កាត់-ខណ្ឌ ជួយរៀបចំផ្លូវនេះឲ្យមានសណ្តាប់ធ្នាប់របៀបរាបរយល្អផង ព្រោះពេលខ្លះអាជីវករដាក់លក់ស្ទើពេញផ្លូវរកកន្លែងដើរមិនបានទេ។
ជាមួយគ្នានេះផងដែរ នៅក្នុងបរិវេណសាលាសង្កាត់ស្ទឹងមានជ័យក៏បានជួលឲ្យការផ្ញើម៉ូតូឡាននាំឲ្យការរិះគន់យ៉ាងខ្លាំង។ ម្ចាស់ទីតាំងនេះក៏បានឲ្យដឹងថា គាត់បានជួលទីតាំងនេះយូរឆ្នាំមកហើយដោយមានការធ្វើកង់ត្រាជា មួយចៅសង្កាត់ ហើយពេលនេះចៅសង្កាត់បានបញ្ចប់កង់ត្រាមិនជួលបន្តទៀតឡើយ៕ ដោយ៖ ឌិន សុខស៊ីថា