បើករថយន្តបែនបុកស្រ្តីជិះម៉ូតូបត់ចូលផ្ទះ រួចកិនផ្ទុះខួរស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់ត្រូវបានអ្នកបើករថយន្តបែនបុករួចកិនចំក្បាលចេញខួរស្លាប់ភ្លាមៗ ខណៈដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីត្បូងឆ្ពោះទៅទិសខាងជើង ហើយស្រ្តីរងគ្រោះបានបត់ម៉ូតូផ្នែកខាងឆ្វេងដៃក្នុងគោលបំណងចូលផ្ទះ។

ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សឹុម ខុម អាយុ ៥៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយស្រ្តីធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 3295 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ។ លុះមកដល់ចំណុចកើតហេតុស្រ្តីរងគ្រោះបានម៉ូតូក្នុងគោលបំណងចូលផ្ទះ ប៉ុន្តែអាចចាត់ទុកថាជាសំណាងក្រក់ក៍មានរថយន្តប្រភេទបែន បើកមកពីក្រោយ(ស្របទិសគ្នា)បានបុករួចកិនចំក្បាលចេញខួរស្លាប់ភ្លាមៗនៅមុខផ្ទះតែម្តង ខណៈនោះកូនៗបានលើកសាកសពចូលផ្ទះភ្លាមផងដែរ បន្សល់នៅវត្ថុតាងរថយន្តបង្ក និងម៉ូតូ ចំណែកអ្នកបើកបររថយន្តក៍បានរត់គេចខ្លួនផងដែរ។

ប្រភពខាងលើបន្តថា ជនបើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ ព 0101 បើទោសជារត់គេចខ្លួនក្តីក៍បានគេស្គាល់ឈ្មោះ នឿន វុិត ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិចំពរខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងរថយន្តបែនម៉ាក ហុីយ៉ាន់ដាយ និងម៉ូតូម៉ាក ហុងដាឌ្រីម ជំនាញបានយកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី ចំណែកជនបើកបររថយន្តបង្កយើងបានស្គល់អតសញ្ញាណអស់ហើយដែរ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print