ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាអតីតយោធាបំរើការងារក្នុងអង្គភាពនៃវរៈសេនាតូចលេខ3 នៅស្រុកបាណន់ ត្រូវាបានកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួនជាប់ពាក់ព័ន្ធនិងលាក់ទុកអាវុធធុនអាកាបត់១ដើមខុសច្បាប់។ក្រោយបុរសរូបនោះបានយកកាំភ្លើងអាកាបត់១ដើមនោះដាក់តាមជាប់ខ្លួន ដោយនិយាយថាដើម្បីទុកដូរអង្ករហូប។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅ វេលាម៉ោង ៩និង៣៥នាទីយប់នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចដើមត្រាងភូមិបបុះឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
ជនសង្ស័យមាន ឈ្មោះមុតសុខាអាយុ៥៤ឆ្នាំ ប្រកបមុខរបរកម្មករ គ្មានទីលំនៅពិតពប្រាកដប៉ុន្តែកន្លងមក ធ្លាប់ស្នាក់នៅចំណុចអូរអង្គុញ ភូមិកំពង់គល់ឃុំចែងមានជ័យ។ជាមួយនិងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានអាវុធ AKបត់រលប់លេខ ១ដើម បង់១គ្មានគ្រាប់ ដែលឈ្មោះនេះថាជីកកំណប់នៅអូរអាចយស្រុកសំឡូត បានប្រទះឃើញហើយដាក់យកតាមខ្លួនរហូតគោលបំណងយកដូរអង្ករហូប។
ជននោះបានមកសុំផ្ទះអ្នកស្រុកទីនោះស្នាក់នៅដើម្បីរកស៊ីឈ្នួលកាច់ពោតដោយនាំប្រពន្ធនិងកូនចំនួន ៥នាក់ ( ស្រី ២ ) មកជាមួយផងនៅចំណុចភូមិឃុំខាងលើ។
ជនសង្ស័យនិងវត្ថុតាងត្រូវបានកំលាំអធិការនគរបាលស្រុកបាន់កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា